រាជធានីភ្នំពេញ៖ ពិតជាគួរឱ្យអាណិត​ និងសង្វេគជាពន់ពេក ក្រោយម្តាយរបស់ តារាចម្រៀង លោក រតនៈវិសាល ទទួលមរណភាព ក្នុងជម្មាយុ 72ឆ្នាំ ដោយរោគាពាធ ហើយ នាពេលនេះ សពតម្កល់ធ្វើបុណ្យ នៅវត្ត អង្កមេត្រី សង្កាត់ព្រៃសរ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។ ហើយលោក រតនៈ វិសាល មិនមានលុយដើម្បីធ្វើបុណ្យម្តាយឡើយ ហើយថែមទាំងរកខ្ចីបុងគេ ដើម្បីធ្វើបុណ្យជូនម្តាយ។

បើតាម លោក រតនៈវិសាល បានរៀបរាប់ថា កូនមកដល់ហើយម៉ែ ម្តេចម៉ែដាច់ចិត្តទៅចោលកូនលឿនយ៉ាងនេះ កូនទទួលយកមិនបានទេ ឲកូនសុំទោសដែលមកមិនទាន់ដង្ហើមម៉ែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ បើតាមប្រភពព័ត៍មានពី លោក ចន្នី តាំង អគ្គនាយកក្រុមហ៊ុន សម្លាប់សត្វល្អិត TJ 168 ក៏បានប្រាប់សារពត៌មានសិល្បករកម្ពុជាថា លោកបានមកផ្ទាល់ លោកពិតជាមានចិត្តអាណិតប្អូនវិសាលខ្លាំងណាស់ ដែលម្តាយខ្លួនស្លាប់គ្មានអ្នកសិល្បៈចូលរួមសូម្បីតែម្នាក់ កម្មវិធីបុណ្យវិញមានភាពស្ងាត់ជ្រងំ ។

លោក ចន្នី តាំង ពិតជាអាណិតតារាចម្រៀងរូបនេះណាស់ ដោយលើកឡើងថា សូមបងបងមិត្តសិល្បករនិងអ្នកស្គាល់គ្នាជាមួយប្អូនវិសាល សូមជួយគ្នាម្នាក់បន្តិចបន្តួចផង ព្រោះលោក រតនៈ វិសាល ខ្ចីលុយគេធ្វើបុណ្យទេ។

សូមបញ្ជាក់ថា លោក រតនៈវិសាល គឺជាតារាចម្រៀងចាស់វស្សាយូហើយមដែល ជាធម្មតា លោកតែងតែបង្ហាញមុខតាមរយៈកញ្ចក់ទូរទសន្សន៍នានា និងចំរៀងតាមភោជនីយដ្ឋាន ដើម្បីយកប្រាក់មកព្យាបាលម្តាយ និងចិញ្ចឹមគ្រួសារ៕

លោក រតនៈ វិសាល
ម្តាយរបស់លោក រតនៈ វិសាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]