រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានគោលការណ៍ណា ក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាថ្មីឡើងវិញនោះទេ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់សារព័ត៍មាន Fresh News នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។
សូមជម្រាបថ្មីៗនេះ នៅលើបណ្តាញសង្គម មានព័ត៍មាន ក៏ដូចជា សារសំឡេងរបស់សម្តេចតេជោ អនុញាតិឱ្យរៀបមង្គលការឡើងវិញ តែយ៉ាងណា សារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមនិងតេឡេក្រាមនៅថ្ងៃនេះគឺជាសារសំឡេងចាស់របស់សម្ដេចនាយករដ្ឋមន្ត្រីកាលពីកន្លងទៅ ពោលគឺតាំងពីខែ វិច្ឆិកា ឆ្នាំ២០២០មកម្លេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមសម្ដេចតេជោ បញ្ជាក់ប្រាប់ផងដែរថា ថានឹងមានវិធានផ្លូវច្បាប់ចំពោះជនដែលបំផុសបំផុលព័ត៌មានឱ្យមានការភ័ន្តច្រលំបែបនេះឡើង៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]