កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២០ ខែតុលា មុនពេលចេញផ្សាយ នៃអាល់ប៊ុមពេញដំបូងរបស់ CL ដែលមានចំណងជើងថា «ALPHA» រូបនាង បានអង្គុយជជែកកម្សាន្តជាមួយអ្នកគាំទ្រ ក្នុងការរាប់ថយក្រោយ ដោយបន្តផ្ទាល់តាមរយៈវេទិកា TikTok ។

ក្នុងព្រឹត្តិការណ៍នោះ CL អាចធ្វើឱ្យអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលតាមរយៈការចែករំលែកនូវ បទចម្រៀងខ្លះៗ កាលពីអតីតកាល ដែលមិនទាន់បានចេញផ្សាយ និងបទចម្រៀង Remix មួយចំនួន ដែលនាងកំពុងធ្វើការផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាបឋម នាងបានចែករំលែកបទចម្រៀង ដែលមិនទាន់បានចេញផ្សាយមានដូចជា «I AM THE BEST» របស់ 2NE1 ដែលមានការច្រៀងជាមួយ Justin Bieber បទ «Hello Bitches» ដែលមានការសហការជាមួយ MIA ដែលដើមឡើយត្រូវបានគេហៅថា «Asian Bitches»

មិនត្រឹមតែប៉ុន្មានបទ ដែលបានចេញផ្សាយពីប៉ុន្មានឆ្នាំមុននោះទេ ក៏មានបទថ្មីៗមួយចំនួនផងដែរ ដែល «One and Only» ដែលមានតារាចម្រៀងប្រុស Chris Brown និងជាចុងក្រោយបទ «Let It» ដែលច្រៀងរួមគ្នា ជាមួយនឹងអតីតសមាជិក 2NE1 គឺ Park Bom និង Dara តែម្តង។

ក្រោយពីបានការ Live បានបញ្ចប់ បានធ្វើឲ្យអ្នកគាំទ្រ បានកាត់យកនៃផ្នែកចម្រៀងខ្លះៗ បានយកទៅបង្ហោះនៅលើបណ្តាញអ៉ីនធឺណែត ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ មានពេញចិត្តយ៉ាងពេញទំហឹង ដែលសង្ឃឹមថា​ តារាស្រីរូបនេះ នឹងបញ្ចេញចម្រៀងពេញជាផ្លូវការ នាថ្ងៃអនាគតទៀតផង៕

ប្រភព៖ Allpop

សូមទស្សនាវីដេអូខាងក្រោម៖

CL
វីដេអូ CL បាន Live Stream
វីដេអូ CL បាន Live Stream
វីដេអូ CL បាន Live Stream
វីដេអូ CL បាន Live Stream

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]