បរទេស៖ ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យ Halloween ទស្សនិកជនមានឱកាសបានឃើញនូវការតុបតែងខ្លួនប្លែកៗ ដ៏ពិសេសរបស់សម្រស់តារាល្បីៗជាច្រើន។ ទោះយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះការសម្តែងសំលៀកបំពាក់ដ៏ល្អបំផុតរបស់ Kendall Jenner ក្នុងឆ្នាំ ២០១៩ នៅតែត្រូវបានគេចាត់ទុកថា ដូចជារឿងព្រេងនិទានហើយមិនអាចបំភ្លេចបាននៅក្នុងបេះដូងទស្សនិកជន។

យ៉ាងណាមិញ នៅក្នុងបុណ្យ Halloween នេះដែរ តារាម៉ូដែលអាយុ ២៥ ឆ្នាំលេងជាឈុតធំតែម្ដង ដោយបានជួលសេះសហើយប្រែទៅជាទេពធីតាដ៏ស្រស់ស្អាត។ ជាពិសេស នាងបានស្លៀកសម្លៀកបំពាក់ពណ៌មាសដ៏ស្រស់ស្អាតឆើតឆាយ ជាមួយនឹងស្លាបទេវតាដ៏អស្ចារ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ស៊េរីនៃរូបថត Halloween របស់ Kendall បានធ្វើឱ្យអ្នកនិយមអ៊ីនធឺណេត ចំហរមាត់តែម្ដង ដោយសារតែភាពស្រស់ស្អាតមិនគួរឱ្យជឿរបស់ Kendall និងភាពថ្លៃថ្នូរបែបអភិជននិយម។ លើសពីនេះ ទស្សនិកជនជាច្រើនបានប្រដូចរូបភាពរបស់ Kendall Jenner ថាស្អាតដូចឈុតក្នុងរឿងនិទានជាមួយទេពអប្សរជាមួយសេះសដូច្នេះ៕

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]