ភ្នំពេញ ៖ ក្រុមហ៊ុនមិត្តហ្វូនដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ត្រូវបានផ្ដល់ជ័យលាភីជាGrand Globee Winner ដោយស្ថាប័នអន្តរជាតិGlobee®Awards ដែលជាស្ថាប័នអន្តរជាតិដ៏ល្បីឈ្មោះមួយក្នុងការផ្ដល់រង្វាន់និងចំណាត់ថ្នាក់ធុរកិច្ចដល់ក្រុមហ៊ុនអាជីវកម្មនៅទូទាំងពិភពលោក។នេះបើតាមការឲ្យដឹងរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមិត្តហ្វូន។
លោកហ្វុងវ៉ាន់គឿងនាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថាក្រុមហ៊ុនត្រូវបានទទួលស្គាល់ និងផ្ដល់ពានរង្វាន់ជ័យលាភីGrand Globee Winners នៅក្នុងកម្មវិធីប្រចាំឆ្នាំលើកទី៨នៃការផ្ដល់ពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិត្តហ្វូនស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន៥ដែលមានឈ្មោះជាប់ជាជ័យលាភីGrand Globee Winners រួមមានក្រុមហ៊ុនViettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និងPan American Energy ។
ពានរង្វាន់ទាំងនេះផ្ដោតទៅលើវិស័យបច្ចេកវិទ្យាឌីជីថលក្នុងនោះរាប់បញ្ចូលទាំងសេវាកម្មនិងមាតិកាឌីជីថល ផងដែរ។ហើយក្រុមហ៊ុនមិត្តហ្វូនត្រូវបានទទួលស្គាល់ដោយផ្ដល់ជាពានរង្វាន់មាសចំនួន៣សម្រាប់សេវានិងមាតិកាឌីជីថលដូចជា៖
1. CamID៖ឈ្នះពានរង្វាន់កម្មវិធីកម្សាន្តនៅលើទូរសព្ទដៃដែលល្អបំផុតប្រចាំឆ្នាំ
2. ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន(SIS)៖ឈ្នះពានរង្វាន់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានសម្រាប់ធុរកិច្ចដែលល្អបំផុតប្រចាំឆ្នាំ
3. វីដេអូភាគ«មាគ៌ាព្រះធម៌» ៖ឈ្នះពានរង្វាន់មាតិកាអប់រំនិងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ
លោក ហ្វុង វ៉ាន់គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូនមានប្រសាសន៍យ៉ាងដូច្នេះថា
លោក ហ្វុង វ៉ាន់គឿង បន្ថែមទៀតថា
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថាសេវាកម្មនិងផលិតផលឌីជីថលដែលបានទទួលពានរង្វាន់មាសពីស្ថាប័នGlobee Awards រួមមានCamID,ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន(SIS)និងវីដេអូភាគ«មាគ៌ាព្រះធម៌» ។
CamID គឺជា Appដែលមានមុខងារពិសេសៗដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូននិងជាវេទិកាឌីជីថលដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែបនិងសេវាកម្មអនឡាញសំខាន់ៗដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប។CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប-ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ក្រៅប្រព័ន្ធ-ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធីMyMetfone, Mocha App និងCinema Service នៅក្នុងAppនេះតែមួយ។
ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន(SIS)គឺជាឧបករណ៍បច្ចេកវិទ្យាមួយដែលក្រុមហ៊ុនមិត្តហ្វូនបានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំផងដែរដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន(SIS)ទៅកាន់សាលារៀនចំនួន៣០០០កន្លែងនៅទូទាំងប្រទេស។
«មាគ៌ាព្រះធម៌»គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនមិត្តហ្វូនក្នុងគោលបំណងផ្ដល់ការកម្សាន្តដល់ប្រជាជនកម្ពុជាក៏ដូចជាបំផុសទឹកចិត្តពួកគេឲ្យយល់អំពីអំពើល្អគុណតម្លៃនិងវិធីដែលព្រះពុទ្ធបានបង្រៀន។រឿងនិទានទាំងឡាយនៅក្នុងវីដេអូភាគ«មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវនានារបស់ព្រះពុទ្ធដែលតំណាងឲ្យសាសនាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។» លោកបានបន្តថា «មាតិកាវីដេអូនេះធ្វើឲ្យដំណើររឿងរបស់ព្រះពុទ្ធមានជីវិតរស់រវើកឡើងវិញនិងបំផុសគោលគំនិតនៃការសាងអំពើល្អនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប។
គួរបញ្ជាក់ថាពានរង្វាន់Globee Awards ត្រូវបានផ្ដល់ជូននៅក្នុងកម្មវិធីនិងការប្រកួតប្រជែងចំនួន១១ប្រភេទរួមមានដូចជាthe CEO World Awards®; the Consumer World Awards®; the Customer Sales & Service World Awards®; the Globee®International Best in Business Awards; the Golden Bridge Awards®; the Cyber Security Global Excellence Awards®and Security World Awards; the IT World Awards®; One Planet®American Best in Business Awards; the Globee®Employer Excellence Awards®; the Globee®Corporate Communications & Marketing World Awards; និងthe Women World Awards®.
ជាការផ្ដល់កិត្តិយសដល់ស្ថាប័នក្រុមហ៊ុនគ្រប់ប្រភេទនិងទំហំ ព្រមទាំងបុគ្គលដែលនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនទាំងនោះកម្មវិធីពានរង្វាន់Globee Awards ទទួលស្គាល់ចំពោះសមិទ្ធផលនិងស្នាដៃលេចធ្លោរបស់ក្រុមហ៊ុនអាជីវកម្មនានាមកពីជុំវិញពិភពលោក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]