ចិន៖ នៅល្ងាចថ្ងៃទី ២១ ខែតុលា កន្លងទៅនេះ តារាស្រី Dilraba បានទទួលការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ម៉ាកយីហោចំនួន ២ ដែលមុនពេលនោះ ខាងស្ទូឌីយោ បានបញ្ចេញរូបភាពជាច្រើនសន្លឹករបស់តារាសម្តែងស្រីរូបនេះ នៅខាងក្រោយឆាកនៃកម្មវិធី ថែមទាំងទាញយកចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស ទៅលើរូបសម្រស់របស់នាង។ 

ក្រៅពីធ្លាប់បានបង្ហាញរាងដ៏ស៊ិចស៊ីរួចមក ពេលនេះ Dilraba តែងខ្លួនក្នុងឈុតពណ៌ស តែងសក់បែបសាមញ្ញធម្មតា បង្ហាញពីភាពទន់ភ្លន់សុភាពរាបសា ដែលកំពុងតែទទួលបានការសរសើររាប់មិនអស់ពីអ្នកនិយមលេងអ៊ីនធឺណេត ទៅលើផ្ទៃមុខដ៏ផូរផង់ដូចទេពធីតា។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបភាពដែលមានស្នាមញញឹមស្រស់ នៅពេលដែលមានទំនាក់ទំនងជាមួយទស្សនិកជនសម្រស់ គឺកាន់តែបង្ហាញពីភាពល្អឥតខ្ចោះ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ភាពស្រស់ស្អាតរបស់នាងមិនបានបញ្ឈប់ត្រឹមហ្នឹងនោះទេ ដោយនាងបានបន្តចូលរួមកម្មវិធីឃោសនាឱ្យម៉ាកល្បីមួយទៀត ជាមួយនឹងការបង្ហាញរូបរាងស្លីម បង្អួតជើងដ៏ស្រស់ស្អាត និងស្បែកសរលោង ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]