ថៃ៖ ជាការពិតណាស់ កាលពីពេលកន្លងទៅនេះ តារាសម្ដែងជើងចាស់ Aew Ampha បានបង្ហាញពីរឿងដ៏គួរឲ្យចាប់អារម្មណ៍របស់ខ្លួន ក្រោយពីបានសម្រេចចិត្តទៅកែសម្ផស្ស ដើម្បីទទួលបានសម្រស់ដ៏ទាក់ទាញ ក្នុងវ័យ ៦២ ឆ្នាំ។
យ៉ាងណាមិញ ដោយមិនឲ្យហ្វេនៗជាច្រើនទន្ទឹងរង់ចាំមើលពីសម្រស់ថ្មីរបស់តារាសម្ដែងរូបនេះ ថ្មីៗនេះ Aew Ampha បានចេញមកបើកបង្ហាញរូបភាពដ៏ថ្មីស្រឡាង នៅលើ Instagram ដែលបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតនិងអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ តារាសម្ដែងជើងចាស់ វ័យ ៦២ ឆ្នាំរូបនេះ ពិតជាមើលទៅមានសម្រស់ដ៏ក្មេងជាងវ័យ និងទម្រង់មុខដ៏ស្រស់ស្អាតផូរផង់ ថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះ នេះមិនមែនដោយសារតែការកែសម្ផស្សមួយមុខនោះទេ តែអ្នកស្រី ថែមទាំងទទួលបានការផាត់មុខ ពីអ្នកផាត់មុខដ៏ល្បីម្នាក់ មកធ្វើការតុបតែងខ្លួន ដើម្បីមើលទៅកាន់តែមានភាពទាក់ទាញខ្លាំងឡើង៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]