កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាសម្តែងដ៏ល្បីឈ្មោះ លោក Lee Jung Jae ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Gotham Awards 2021 នៅក្នុងបញ្ជីនៃតារាសម្តែងបានល្អបំផុត នៅក្នុងរឿងភាគថ្មី ពោលគឺរឿង Squid Game ដែលទទួលបានការគាំទ្រច្រើនបំផុត ក្នុងពិភពលោក។

Lee Jung Jae
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Jung Jae ក្នុងរឿង Squid Game
បញ្ជីឈ្មោះតារាត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Gotham Awards 2021

សូមរំលឹកផងដែរថា នៅក្នុងរឿង Squid Game នេះ លោក Lee Jung Jae ដើរតួជា Gi-Hun ដែលជាបុរសញៀននឹងការលេងល្បែងស៊ីសង ជឿជាក់លើសំណាង ក្នុងនោះ លោកធ្លាប់ធ្វើជាតៃកុនឡាន និងរស់នៅជាមួយម្តាយចាស់។

Lee Jung Jae ក្នុងរឿង Squid Game

បើតាមសាច់រឿងនោះ Gi-Hun សម្រេចចិត្តចូលលេងហ្គេម ក្នុងគោលបំណងរកលុយឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យកូនស្រីវ័យ១០ ឆ្នាំរបស់លោក​ចាកចេញពីកូរ៉េទៅរស់នៅសហរដ្ឋអាមេរិកជាមួយម្តាយ និងឪពុកចុង។

គួររំលឹកដែរថា Lee Jung Jae ជាតារាសម្តែងប្រុសល្បីមួយរូបក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានមានវត្តមាន នៅក្នុងរឿងល្បីៗដូចជា Il Mare (2000)  The Face Reader ( 2013) និង រឿង Chief of Staff 2៕

Lee Jung Jae ក្នុងរឿង Squid Game
Lee Jung Jae ក្នុងរឿង Squid Game
ឈុត ក្នុងរឿង Squid Game
រឿង Squid Game

ប្រភព៖ koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]