រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍របស់ តារាសម្តែងនិងតារាចម្រៀង ញ៉ែម សំអូន រូបលោក និងអតីតភរិយា ទទួលបានចំណងដៃកូនចំនួន២នាក់ ក្នុងនោះ ដោយសារតែ ចំណងអាពាហ៍ពិពាហ៍ត្រូវបែកបាក់ កូនស្រីក៏ បានទៅរស់នៅជាមួយម្តាយ នៅក្រៅប្រទេស ហើយចំណែកកូនប្រុស ត្រូវបន្តរស់នៅកម្ពុជា ជាមួយឪពុក។
ទន្ទឹមនឹងនេះ បណ្តាអ្នកគាំទ្រ តែងឃើញ រូបលោក បង្ហោះរូបថត បង្ហាញភាពស្និទស្នាលជាមួយនឹងកូនប្រុស រហូតដល់ថ្នាក់ធ្វើឲ្យ មហាជនមួយចំនួនតូច រំពឹងគិតថា រូបលោកប្រហែលជា លែងខ្វាយខ្វល់និងភ្លេច កូនស្រីសំណព្វ ដែលកំពុងរស់នៅក្រៅប្រទេស ឆ្ងាយពីខ្លួនបាត់ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារ ភ្ជាប់ជាមួយរូបភាព២សន្លឹក ជារូបថតកូនប្រុសស្រីទាំងពីរដែល ធ្វើឲ្យ ហ្វេនៗឃើញហើយ រំជួលចិត្តជាខ្លាំង បើទោះបី មិនសូវបញ្ចេញភាពស្និទ្ធស្នាល បង្ហោះរូបថតជាមួយកូនស្រីយ៉ាងណាក្តី តែនេះបញ្ជាក់ថា រូបលោក មិនដែលភ្លេច ហើយកូនស្រី នៅតែសំខាន់ក្នុងដួងចិត្តរូបលោកជានិច្ច។
គួរបញ្ជាក់ផងដែរថា ក្នុងនោះ តារាចម្រៀង យ៉ែម សំអូន បានប្រាប់ឲ្យដឹងយ៉ាង ដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]