កូរ៉េខាងត្បូង៖ តារាសម្តែងមួយរូបនៅក្នុងរឿង Squid Game លោក Yeong-su Oh បានថ្លែងនៅក្នុងកម្មវិធីមួយរបស់កូរ៉េឈ្មោះ How Do I Play ថា លោកពិតជាពិបាកមែនទែន ក្នុងការដោះស្រាយជាមួយចំនួននៃការខលផ្តល់ឱកាសសម្តែងដល់លោក បន្ទាប់ពីប្រជាប្រិយរបស់តារាសម្តែងវ័យ ៧៧ ឆ្នាំរូបនេះ ក្នុងរឿង Squid Game ឡើងខ្ពស់ត្រដែត។

លោក Yeong-su Oh
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា រឿង Squid Game គឺជារឿងដែលមានការទស្សនាច្រើនជាងគេបំផុតនៅលើវេទិកា Netflix ជាមួយចំនួនទស្សនា ១១១ លានដង ក្នុងរយៈពេលមួយខែប៉ុណ្ណោះ។

លោក Yeong-su Oh (កណ្តាល)
លោក Yeong-su Oh (ឆ្វេង)

សូមរំលឹកថា ក្នុងរឿងភាគកូរ៉េមួយនេះ លោក Yeong-su ដើរតួជា Oh Il Nam ជាតួអង្គអ្នកលេងដ៏សំខាន់មួយរូបឈរលេខរៀងទី១ ក្នុងចំណោមអ្នកលេងចំនួន ៤៥៦ នាក់​ ក្នុងគោលបំណងដើម្បីឈ្នះប្រាក់រង្វាន់ ដើម្បីលោះបំណុល។

បើតាមការឱ្យដឹងពីលោក Yeong-su Oh បានបញ្ជាក់ប្រាប់កម្មវិធី How Do I Play ថា រូបលោកទទួលបាននូវការផ្តល់ជូននូវឱកាសជាច្រើន ចាប់តាំងពីខ្សែភាពយន្ត Squid Game បានធ្វើកេរ្តិ៍ឈ្មោះរបស់លោករីកសុះសាយ។

លោក Yeong-su Oh

ក្នុងនោះ លោក Yeong-su Oh មានប្រសាសន៍ដូច្នេះថា៖

លោក Yeong-su Oh
រឿង Squid Game 

ប្រភព៖ Yahoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]