ថៃ៖ នាយករដ្ឋមន្រ្តី ប្រាយុធ ចាន់អូចា បានប្រកាសថា ប្រទេសថៃនឹងបើកទ្វារទទួលអ្នកទេសចរមកពី ៤៦ ប្រទេសជំនួសឱ្យប្រទេសដែលមានហានិភ័យទាបនៃជំងឺកូវីដ១៩ ដែលបានប្រកាសមុននេះ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកាខានមុខនេះ។
ជាមួយគ្នានេះដែរ អ្នកទេសចរមកពីប្រទេសចំនួន ៤៦ ដែលត្រូវបានពិពណ៌នាថា ជាក្រុមដែលមានហានិភ័យទាបអាចចូលមកប្រទេសថៃតាមយន្តហោះដោយគ្មានការចត្តាឡីស័ក ប្រសិនបើពួកគេទទួលបានការចាក់វ់ាក់សាំងពេញលេញ និងមានភស្តុតាង លិខិតបញ្ជាក់ថាគ្មានមេរោគកូវីដ និងត្រូវធ្វើតេស្តម្តងទៀតពេលទៅដល់ទឹកដីប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៀតសោត លោកឧត្តមសេនីយ៍ ប្រាយុធ បានបន្ថែមថាក្នុងពេលនេះក្រសួងសុខាភិបាលនឹងពន្លឿនការចាក់វ៉ាក់សាំងក្នុងស្រុក ដោយលោកក៏បានដាស់តឿនប្រជាជនឱ្យប្រកាន់ខ្ជាប់នូវវិធានការណ៍សុខភាព ដែលបានកំណត់ ការពាក់ម៉ាស់ លាងដៃ ឱ្យបានញឹកញាប់ និងការគម្លាយ ឃ្លាតសង្គមដូច្នេះដែរ៕
ប្រភព៖ bangkokpost
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]