ថៃ៖ នៅក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកនេះ តារាសម្តែងជើងចាស់ លោក Toon Hiranyasub មិនត្រឹមតែមានទេពកោសល្យឲ្យទស្សនិកជន ចាប់អារម្មណ៍នោះទេ តែរូបលោក ក៏ត្រូវបានមនុស្សជាច្រើនកាន់ចង់ដឹងពីរឿងរ៉ាវផ្ទាល់ខ្លួននៅក្នុងជីវិតគ្រួសារ ផងដែរ។
ដោយឡែក ថ្មីៗនេះ តារាជើងចាស់រូបនេះ បានចូលមកបើកបង្ហាញពីបញ្ហាផ្ទាល់ខ្លួននៅក្នុងកម្មវិធីមួយ ព្រមទាំងបានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះ លោកកំពុងតែផ្តើមស្នេហ៍ថ្មី ក្រោយពីបានលែងលះអតីតភរិយាអស់ជាច្រើនឆ្នាំ ហើយនារីក្នុងចិត្តរូបនេះ ថែមទាំងជាអ្នកនៅក្នុងសិល្បៈកម្សាន្ត និងមានអាយុខុសគ្នាដល់ ២០ ឆ្នាំ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ លោក Toon Hiranyasub ក៏បានបញ្ជាក់យ៉ាងច្បាស់ៗ នៅពេលដែលខាងពិធីករបានជីកសួរពីទំនាក់ទំនងអ្នកទាំងពីរ ព្រមទាំងលើកឡើងពីក្ដីសុខ និងភាពសប្បាយរីករាយនៅពេលបាននិយាយជាមួយគ្នាយ៉ាងចុះសម្រុង ដើម្បីបំបាត់ពីភាពតានតឹង នៅពេលកំពុងធ្វើការងារ ទៀតផង៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]