កំពត៖ នាពេលថ្មីៗនេះ លោកតា​ លោកយាយ​ អាយុ​លេីសពី​១០០​ឆ្នាំ​ នៅខេត្ត​កំពត​ដែលចាក់វ៉ាក់សាំងកូវីដ​ ១៩​ ទទួលបានការ លេីកទឹកចិត្តពីសម្តេចតេជោ​។

ដោយឡែក នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន បានបន្តដំណើរមកកាន់ខេត្តកំពត​ ជាបន្តទៀតដើម្បីនាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាដែលមានអាយុចាប់ពី​ ១០០ឆ្នាំឡើង ចំនួន​ ៤នាក់បន្ថែមទៀតដែលនៅក្នុងនោះរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.លោកយាយ ឆុង កែវ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិត្រពាំងខ្យង ឃុំភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

២.លោកយាយ ទូច នៅ ព្រះជន្ម ១០២ឆ្នាំ រស់នៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។

៣.លោ់កតា ឡាយ ហៀង ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិវត្តអង្គរ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

៤.លោកតា គុយ អ៊ាង ព្រះជន្ម ១០៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

យ៉ាងណាមិញ លោកយាយ លោកតា ទាំង ៤នាក់ ដែលទទួលរង្វាន់លើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ម្នាក់ៗ ទទួលបានថវិកា ចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន​ទៀត៕

សូមចូលទស្សនារូបភាពខាងក្រោម៖

   លោកជំទាវ ឱ វណ្ណឌីន និងក្រុមការងារ
   លោកជំទាវ ឱ វណ្ណឌីន និងលោកតាដែលមានព្រះជន្មច្រើន
 លោកជំទាវ ឱ វណ្ណឌីន និងលោកយាយដែលមានព្រះជន្មច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]