ចិន៖ កាលពីល្ងាចថ្ងៃទី ២១ ខែតុលាកន្លងទៅនេះ មានរឿងដ៏ភ្ញាក់ផ្អើលសាជាថ្មីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិន ក៏ដូចជាហ្វេនៗជាច្រើនទៀត ចំពោះព័ត៌មានរាយការណ៍ថា លោក Li Yundi ដែលជាតន្រ្តីករលេងព្យាណូដ៏មានសមត្ថភាព ត្រូវបានប៉ូលីសប៉េកាំងចាប់ខ្លួនពីបទជួញដូរផ្លូវភេទ។
ដោយឡែក បន្ទាប់ពីមានហេតុការណ៍កើតឡើង ស្រាប់តែ តារាប្រុស លោក Huang Xiaoming ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ភ្លាមៗ ដោយសារតែ រូបថតកាលពីឆ្នាំ ២០១៦ របស់ខ្លួន កំពុងតែមានភាពជ្រួលច្របល់ នៅលើបណ្ដាញសង្គម បង្ហាញខ្លួននៅកណ្ដាល ជាមួយនឹងគ្នារវាងតួអង្គ ២ នាក់ ដែលកំពុងតែមានរឿងអាស្រូវផ្លូវភេទ គឺ លោក Kris Wu និង លោក Li Yundi ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ អ្នកលេងអ៊ិនធើណេតជាច្រើន ក៏បានបង្ហាញមតិយោបល់ថា នេះអាចជារូបភាពដែល លោក Huang Xiaoming គួរឲ្យអាណិតបំផុត ហើយក៏អាចជារូបភាពដែលលោកចង់កម្ទេចចោលផងដែរ ព្រោះនៅក្នុងនោះ បុគ្គលដែលអង្អុយក្បែរខ្លួនទាំងសងខាង គឺសុទ្ធសឹងតែអ្នកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ដោយម្នាក់នៅខាងឆ្វេងដៃ គឺលោក Kris Wu ដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានចាប់រំលោភ ហើយនៅខាងស្តាំ គឺ លោក Li Yundi ដែលត្រូវបានចាប់ខ្លួនពីបទជួញដូរផ្លូវភេទ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]