តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) កន្លងមក វីរុសកូវីដ-១៩ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានតាមរយៈដំណក់ទឹកតូចៗចូលផ្លូវដង្ហើមពេលយើងក្អក និយាយ ឬកណ្ដាស់។ មិនតែប៉ុណ្ណោះ វីរុសនេះអាចរស់នៅលើផ្ទៃវត្ថុផ្សេងៗបានរយៈពេលយូរគួរសម ដែលអាចធ្វើឲ្យយើងឆ្លងវីរុសកូវីដ-១៩ ក្រោយយកដៃទៅប៉ះមុខមាត់ ឬកាន់វត្ថុអស់នោះបាន។ ចុះកូវីដ-១៩ អាចចម្លងតាមរយៈចំណីអាហារ ឬការវេចខ្ចប់អាហារដឹកតាមអនឡាញ ឬអត់?
យោងតាមការឲ្យដឹងពីមជ្ឈមណ្ឌលប្រឆាំង និងទប់ស្កាត់ជំងឺឆ្លងអាមេរិក (CDC) ហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩ តាមរយៈអាហារយើងចម្អិនផ្ទាល់ ឬអាហារវេចខ្ជប់ពីអាហារដ្ឋានមកមានភាគរយទាបណាស់។ បច្ចុប្បន្ន នៅមិនទាន់មានភស្ដុតាងច្បាស់លាស់ណាមួយបញ្ជាក់ថា អាហារជាប្រភពមួយក្នុងការចម្លងវីរុសកូវីដ-១៩ នៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCDC អាមេរិកបន្តថា ការឆ្លងវីរុសនេះតាមរយៈកំប៉ុង ឬសម្ភារៈប្រើសម្រាប់វេចខ្ចប់អាហារក៏មានកម្រិតទាបដូចគ្នា ទោះបីជាមានករណីអ្នករៀបចំម្ហូបអាហារវិជ្ជមានកូវីដ-១៩ ក៏ដោយ និងគ្មានភស្ដុតាងណាអាចបញ្ជាក់ថា យើងអាចឆ្លងវីរុសកូវីដ-១៩ តាមរយៈការប៉ះពាល់ថង់ ឬសម្ភារៈវេចខ្ចប់អាហារដែរ។
បន្ថែមពីលើនេះ CDC អាមេរិកបានណែនាំឲ្យលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬប្រើជែលអាល់កុលលាងដៃជានិច្ច ក្រោយពេលទិញអ៊ីវ៉ាន់ មុន និងក្រោយពេលចម្អិន ឬញ៉ាំអាហារ។ល។ ជាពិសេសមិនត្រូវយកថ្នាំសម្លាប់មេរោគលើផ្ទៃរឹង ទៅបាញ់ ឬសម្លាប់មេរោគលើអាហារដែលវេចខ្ចប់ដោយថង់ប្លាស្ទិច ឬក្រដាសទេ។
ម៉្យាងវិញទៀត ក្រៅពីការលាងដៃ យើងក៏ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងការណែនាំពីការចម្អិន ឬរៀបចំម្អូបអាហារឲ្យបានត្រឹមត្រូវ ចៀសវាងជំងឺឆ្លងតាមអាហារបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]