រាជធានីភ្នំពេញ៖ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាទាំង ៦ រូបបានឆ្លងជំងឺកូវីដ១៩។ តែជាដំណឹងល្អ នៅថ្ងៃនេះ គឺពួកគេទាំងអស់ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ បន្ទាប់ពីបានសម្រាកព្យាបាលមួយរយៈនៅប្រទេសបារ៉ែន បន្ទាប់ពីប្រកួតជើងទី១ ទល់ក្រុមហ្គាំរួចមក។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ប្រាប់។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ពិតជាដំណឹងល្អខ្លាំងណាស់ ដោយ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦ រូបរួមមានដូចជា សឿយ វិសាល, ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ និង អ៊ាន ពិសី បានធ្វើតេស្ដ PCR ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នាហើយ។ ក្នុងនោះ បើតាមគំរោង កីឡាករ ៦ រូបនោះនឹងត្រឡប់មកកាន់មាតុភូមិវិញ នាថ្ងៃទី ២៣ ខែតុលាស្អែកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា បើទោះជាកីឡាករទាំង ៦ រូបនោះជាសះស្បើយពីកូវីដ១៩ ក៏ពិតមែន តែមិនអាចចូលរួមជាមួយជម្រើសជាតិប្រកួតទល់នឹងហុងកុងស្អែកនេះបានឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]