កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្តែងប្រុស Kim Seon Ho ត្រូវបានវាយប្រហារជាខ្លាំង ពីបទបោកប្រាស់ផ្លូវចិត្ត និងបង្ខំឱ្យសង្សាររំលូតកូន។ ទោះបីជាតារាសម្តែងរូបនេះ ចេញមុខសុំទោសចំពោះទង្វើរ ហើយបញ្ហារវាងលោក និងអតីតមិត្តស្រី ក៏ត្រូវបានដោះស្រាយ តែពេលនេះ តារារូបនេះ កំពុងរងការរិះគន់យ៉ាងស្ពឹកមុខមួយទៀត។
ពេលនេះ មនុស្សម្នាក់ដែលអះអាងថាខ្លួនគឺជារួមសាលាជាមួយ Kim Seon HO បានលាតត្រដាងអត្តចរិតពិតរបស់តារារូបនេះ។ ក្នុងនោះដែរ ផលិតកម្ម Salt Entertainment ក៏បានចេញមុខបដិសេធការចោទប្រកាន់នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមគណនីឈ្មោះ OP នៅលើបណ្តាញសង្គម បានអះអាងថា បានរៀននៅសាកលវិទ្យាល័យជាមួយ Kim Seon Ho។ គេបានដាក់ចំណងជើងថា ខ្ញុំជាមិត្តរួមសាលារបស់តារាសម្តែង Kim Seon Ho។ ការបង្ហោះនូវរឿងរ៉ាវនេះ នៅលើបណ្តាញសង្គម កើតឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដែលពួកគេបានបកអាក្រាតចរិតពិតរបស់តារាសម្តែង Kim Seon Ho។
បើតាមសំណេររបស់មិត្តរួមសាលារបស់តារាប្រុស Kim Seon Ho បានសរសេររៀបរាប់ដូច្នេះថា៖
ទន្ទឹមនោះ គណនី OP ក៏អះអាងដែរថាតារាសម្តែង Kim Seon Ho មានចរិតឆេវឆាវហើយនៅពេលមតិរបស់លោក មិនយល់ស្របជាមួយនរណាម្នាក់ដែលគាត់កំពុងធ្វើការជាមួយ តារារូបនេះចូលចិត្តជេរនិងប្រើកណ្តាប់ដៃដោះស្រាយបញ្ហា។ ក្នុងនោះ OP សុំឱ្យអ្នកអានកុំចាញ់បោករូបភាពដ៏ល្អរបស់ Kim Seon Ho នាពេលនេះ។
ទោះបីយ៉ាងណា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ផលិតកម្ម Salt Entertainment ក៏បានចេញមុខបដិសេធ និងថ្លែងថាមិនពិតឡើយចំពោះការចោទប្រកាន់បែបប្រឌិតឡើងនេះ។ប្រភពបន្ថែមថា Kim Seon Ho ត្រូវបានរួមរឹតដោយការចោទប្រកាន់ពីអតីតមិត្តស្រីរបស់លោក។ បញ្ហានេះ ក៏ត្រូវបានដោះស្រាយហើយដែរ ក្រោយពីការសុំអភ័យទោសពីតារាប្រុសរូបនេះ និងអតីតមិត្តស្រីរបស់លោក បានលុបចោលការចោទប្រកាន់៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]