អាមេរិក៖ ជាធម្មតាទៅហើយ នៅពេលដែលអ្នកទៅកាន់ភោជនីយដ្ឋានផ្សេងៗ គឺតែងតែហៅកែវទឹកកកសម្រាប់មកពិសារជាមួយទឹក ឬក៏ភេសជ្ជៈៗផ្សេងៗ ទៅតាមចំណង់ចំណូលចិត្តផ្សេងគ្នា។
ជាការពិតណាស់ ទោះបីនេះជារឿងធម្មតាពិតមែន ប៉ុន្តែពេលខ្លះវាអាចខ្លាចទៅជារឿងមិនធម្មតាវិញ ដោយសារតែការកង្វះអនាម័យនៅតាមភោជនីយដ្ឋានមួយចំនួន ដែលបណ្តាលឲ្យអតិថិជនមានបញ្ហាសុខភាពក្រោយពីពិសារទឹកកកនោះរួច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បុរសម្នាក់មានឈ្មោះក្នុងគណនីTiktok ថាJantheman បានធ្វើការបង្ហោះវីដេអូមួយដែលបង្ហាញពីភាពកក្វក់ និងកង្វះអនាម័យដែលអ្នកគ្រប់គ្រងមិនបានយកចិត្តទុកដាក់ចំពោះម៉ាសុីនធ្វើទឹកកក ដែលស្តុកទុកទឹកមិនស្អាត សម្រាប់ផលិតទឹកកកជូនភ្ញៀវសោះឡើយ ដោយមានទាំងកករ ដូច្នេះភ្ញៀវមួយចំនួនអាចនឹងរាគរូស ឬក្អួតចង្អោរក្រោយពីបានពិសារទឹកកកកក្វក់នេះរួច៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]