តាម​ពិត​ទៅ ជំងឺ​ហឺត​មិន​​បង្ក​ការ​គំរាមកំហែង​ដល់​សុខភាព​ឆ្អឹង​ដោយ​ផ្ទាល់​​ឡើយ​ ប៉ុន្តែ​ប្រភេទ​ថ្នាំ​​ខ្លះ​​ ដែល​ប្រើប្រាស់​​សម្រាប់​ព្យាបាល​ជំងឺ​នេះ ​និង​​ឥរិយាបថ​មួយ​ចំនួន​ អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​គ្រោង​ឆ្អឹង​របស់​យើង​​។

អ្វី​ទៅ​​​ជំងឺ​​ហឺត​​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺ​ហឺត​ជា​ជំងឺ​សួត​រ៉ាំរ៉ៃ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​រលាក​ និង​រួម​តូច ហើយ​វា​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ​។ អ្នក​ដែល​​កើត​ជំងឺ​ហឺត​ ងាយ​នឹង​ធ្វើ​ទុក្ខ​​ នៅ​ពេល​ដែល​ប៉ះពាល់​ទៅ​នឹង​​ជាតិ​ពុល​ ​​សារធាតុ​បង្ក​អាលែកហ្ស៊ី ការ​ហាត់​ប្រាណ ការ​ឆ្លង​មេរោគ​ ពិបាក​ចិត្ត ឬ​ប្រភេទ​​អាហារ​មួយ​ចំនួន​។ រោគសញ្ញា​នៃ​ជំងឺ​នេះ​ រួម​មាន​​ក្អក​ ដក​ដង្ហើម​តឹង​ៗ តឹង​ទ្រូង ពិបាក​ដកដង្ហើម​ ចង្វាក់​បេះដូង​លោត​ញាប់​ និង​បែក​ញើស​។

អ្វី​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង​?

ការ​បាក់​ឆ្អឹង​ដោយ​សារ​​តែ​ជំងឺ​ពុក​ឆ្អឹង អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​​ពិការ​ភាព​​​ផង​ដែរ។
កត្តា​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​ពុក​ឆ្អឹង​ រួម​មាន​៖

  • កំហាប់​ឆ្អឹង​តូច ឬ​រួម​
  • ប្រវត្តិ​គ្រួសារ​​ដែល​កើត​ជំងឺ​ពុក​ឆ្អឹង​
  • ដល់​វ័យ​អស់​រដូវ និង​​​មក​រដូវ​​លឿន​ពេក
  • រាំង​រដូវ​​ខុស​ប្រក្រតី​
  • ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​រយៈពេល​យូរ​ ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​ ជំងឺ​សើ​ស្បែក​ កង្វះ​ក្រពេញ​ទីរ៉ូអ៊ីដ​ និង​ប្រកាច់​
  • កង្វះ​ជាតិ​កាល់ស្យូម​
  • កង្វះ​ការ​ធ្វើ​លំហាត់​ប្រាណ​
  • ជក់​បារី​
  • ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​

ហេតុ​អ្វី​បាន​ជា​ជំងឺ​ហឺត​ និង​ជំងឺ​ពុក​ឆ្អឹង​មាន​ពាក់ព័ន្ធ​គ្នា​?

​​ជាក់​ស្ដែង អ្នក​ជំងឺ​ហឺត​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​ ជា​ពិសេស​​នៅ​ឆ្អឹង​ខ្នង ដោយ​សារ​តែ​​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​​ សម្រាប់​ព្យាបាល​ជំងឺ​ហឺត​​ អាច​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​អាហារ​ កាត់បន្ថយ​ជាតិ​កាល់ស្យូម​ពី​តម្រង​នោម​ កាត់​បន្ថយ​ការ​កកើត​ឆ្អឹង និង​ធ្វើ​ឲ្យ​​​ឆ្អឹង​បាត់បង់​កាន់​តែ​ច្រើន​។ មួយ​វិញ​ទៀត​ ​ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​អាច​បង្ក​​ឲ្យ​ជំងឺ​ហឺត​​ធ្វើ​ទុក្ខ​ផង​ដែរ ហេតុ​នេះ​ហើយ​ ទើប​អ្នក​ជំងឺ​ហឺត​ជៀសវាង​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​ទាក់ទង​នឹង​ការ​ទ្រ​​ទម្ងន់​ ​ដែល​ជា​លំហាត់​ប្រាណ​ពង្រឹង​ឆ្អឹង​ដ៏​មាន​ប្រសិទ្ធភាព​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]