តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងការប្រកួតវគ្គបឋមនៃកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកចក្រវាលប្រចាំប្រទេសថៃ នាង Saiparn Maria Sangthonghirun ដែលជាបេក្ខនារីពាក់ស្លាកលេខ២៦ និងមានអាជីពជាគ្រូទាយថៃដ៏ល្បីល្បាញមួយរូប បានបង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំងពីអ្នកគាំទ្ររបស់ខ្លួន ក្រោយបានបង្ហាញមុខលើកដំបូង។
ក្នុងនោះដែរ Saiparn Maria Sangthonghirun នៅក្នុងឈុតរាត្រីស្រមោលស បែបប្លែក មានពណ៌ស្លាទុំ ស្រដៀងទៅនឹងស្បង់ចីវរ រហូតធ្វើឲ្យអ្នកទស្សនារាប់លាននាក់ទាំងនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេសចាប់ភ្លឹក និងកោតសរសើរគ្រប់គ្នាក្រោយបានឃើញឈុត និងការដើរប្រកបដោយភាពជឿជាក់របស់នាងនៅលើឆាកដ៏ធំរបស់កម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលថៃតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា គ្រាន់តែបង្ហាញមុខលើកដំបូង គ្រូទាយដ៏មានប្រជាប្រិយភាព នាង Saiparn Maria Sangthonghirun បានឈ្នះពានរង្វាន់កិត្តិយសជា Miss Congeniality By Aotura ដែលមានប្រាក់រង្វាន់សរុបដល់ទៅជា១សែនបាត រហូតធ្វើឲ្យអ្នកគាំទ្រខ្លះ ដាក់ក្តីសង្ឃឹមខ្ពស់ថានាងនឹងអាចទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងការប្រកួត Miss Universe ថៃថែមទៀតផង៕
ចង់ឃើញថាតើបេក្ខនារីរូបនេះ ស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]