ថៃ៖ កាលពីឆ្នាំ ២០១៤ ហ្វេនៗនិយមគាំទ្រតារាថៃ ពិសេសតារាសម្ដែង Janie Tienphosuwan ប្រាកដជាធ្លាប់ជ្រាបរួចមកហើយថា តារាស្រីរូបនេះបានដាក់ពាក្យលែងលះជាមួយអតីតស្វាមី ដោយគ្រប់គ្នាគិតថានាងត្រូវបានអតីតស្វាមីវាយធ្វើបាបរាងកាយ ក្រោយឃើញរូបភាពស្នាមជាំលើដងខ្លួននាងត្រូវបានបែកធ្លាយពេញបណ្ដាញសង្គម។
យ៉ាងណាមិញ ពេលវេលាកន្លងទៅជាច្រើនឆ្នាំ បច្ចុប្បន្ន Janie ក៏បានចាប់ផ្ដើមជីវិតស្នេហាម្ដងទៀត ដោយបានរៀបការជាមួយស្វាមីវ័យក្មេងរូបសង្ហាម្នាក់ និងបានចាប់ដៃគ្នារហូតបានកូនស្រីម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះទៀតសោត យើងឃើញថា ជីវិតគ្រួសាររបស់តួឯកស្រីក្នុងរឿង «មារយាឬស្យា» រូបនេះ ហាក់សមប្រកបជាងអ្នកមុន ព្រោះស្វាមីក្រោយនេះ គេចេះយល់ចិត្ត អាណិតស្រលាញ់ប្រពន្ធកូន បំពេញតួនាទីជាប្ដី ជាប៉ាដ៏ល្អ មើលថែគ្នា ជូនទៅនេះទៅនោះមិនឲ្យនាងលំបាកនោះឡើយ។ ដែលចំណុចទាំងនេះហើយ ទើបហ្វេនៗនាំគ្នាលើកយករឿងរ៉ាវជីវិតរបស់ Janie មកធ្វើជាគំរូតាមស្ទើរគ្រប់គ្នាផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]