តារាកម្សាន្ត÷ ទីបំផុតឈុត វប្បការិកាចត្វានិមិត្ត គ្រងដោយបេក្ខនារីពាក់ស្លាកលេ១៣ កញ្ញា សុង សុភ័ក្រ ត្រូវបានគណកម្មាការជ្រើសរើសជាឈុតល្អជាងគេក្នុងចំណោម៥ នៅក្នុងការប្រកួតវគ្គបឋមក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ។
យ៉ាងណាមិញភាពប្រណីតនៃឈុតនេះត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញ ដោយមានផ្ទៃស្បៃស្បែកដ៏ធំស្ថិតនៅក្នុងទម្រងល្ខោនស្រមោលស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់កម្ពុជានៅពីក្រោយ និងមានខ្នុក(ដែលជារបាំងមុខ) សម្រាប់តួអង្គពាក់នៅក្នុងការសម្តែងល្ខោនខោលដែលត្រូវបានអង្គការយូណេស្គូដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស នាថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែលថា ឈុតដែលមានរួមបញ្ចូលទៅដោយសម្បត្តិវប្បធម៌-អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរមួយនេះ គឺជាការច្នៃម៉ូតដោយអ្នកច្នៃម៉ូតវ័យក្មេងខ្មែរដ៏ល្បីលោកទឹកគ្រឿង សហការគូររូប និងរៀបចំច្នៃដោយក្រុមក្មេងវត្ត ដែលជាអ្នកនៅពីក្រោយឈុតដ៏ស្រស់ស្អាត និងប្រកបដោយអត្ថន័យមួយនេះ ដោយមានអ្នកគាំទ្រជាច្រើនសង្ឃឹមថាឈុតមួយនេះនឹងមានវត្តមានលើឆាកអន្តរជាតិ៕
ចង់ឃើញថាតើ ឈុតមួយនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷
ប្រភពដកស្រង់រូបភាព÷ គេហទំព័រ Miss Universe Cambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]