រាជធានីភ្នំពេញ÷ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងអជ្ញាធរមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះចាប់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្រោយល្មើសនឹងវិធានការរដ្ឋបាល ជួបជុំគ្នាផឹកសុី ដោយគ្មានការអនុញ្ញាត។
យ៉ាងណាមិញ ក្នុងប្រតិបត្តិការចុះបង្រ្កាប និងឃាត់មនុស្សប្រុសស្រីជាច្រើននាក់ ត្រូវសមត្ថកិច្ចចុះអនុវត្តសេចក្តីសម្រេចនិងឃាត់ខ្លួន នៅទីតាំងផ្លូវ២១៥ កែង១១៨ សង្កាត់ផ្សារដប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងបញ្ជូនឡើងរថយន្តក្រុងចំនួន២ យកទៅសាលាខណ្ឌទួលគោកទាំងយប់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ផ្អែកតាមប្រការ២ នៃសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូ ក្លឹប និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ៕
ប្រភពដកស្រង់ព័ត៌មាន និងរូបភាព÷ Rangsey roth
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]