ភ្នំពេញ៖ ទោះបីជាពេលបច្ចុប្បន្ននេះ តារាសម្ដែងដែលធ្លាប់មានប្រជាប្រិយភាពលោក ជុំ ស៊ីថា បានឃ្លាតឆ្ងាយពីចង្កោមសិល្បៈជាច្រើនឆ្នាំពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែតាមដានជីវិតគ្រួសារដ៏គួរឲ្យចាប់អារម្មណ៍របស់លោក តាមបណ្ដាញសង្គមជារៀងរាល់ថ្ងៃ ពិសេសរឿងកូនភ្លោះបីនាក់របស់លោកផ្ទាល់តែម្ដង។

ដោយឡែក ក្រោយពីដកឃ្លាពីវិធីសិល្បៈ ជុំ ស៊ីថា ក៏ងាកមកបម្រើការងារក្នុងជួរមន្រ្តីរាជការ និងសាងគ្រួសារយ៉ាងមានសុភមង្គល និងខំប្រឹងប្រែងចាប់ដៃគ្នារកស៊ីរហូតអាចសល់ទ្រព្យជាច្រើន។ ហើយកាលពីជាងមួយសប្ដាហ៍មុន លោកក៏ទើបតែបើកបង្ហាញទិដ្ឋភាពផ្ទះវីឡាដែលកំពុងសាងសង់យ៉ាងធំស្កឹមស្កៃមួយកន្លែងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ថ្មីៗនេះទៀតសោត ជុំ ស៊ីថា ក៏ទើបតែបង្ហោះរូបភាពមួយចំនួនលើបណ្ដាញសង្គម ជាមួយការបង្ហាញសមាជិកថ្មីមួយទៀត នោះគឺលោកបានទិញរថយន្តថ្មីមួយគ្រឿងយ៉ាងស្រស់ស្អាតតែម្ដង។ បែបនេះហើយ ទើបហ្វេនៗគិតថា ជីវិតរបស់តារាប្រុសរូបនេះ កាន់តែកាក់កបឡើងៗគួរឲ្យសរសើរ៕

ទស្សនារូបភាពខាងក្រោម៖

ជុំ ស៊ីថា
ជុំ ស៊ីថា
ផ្ទះថ្មី ជុំ ស៊ីថា
ឡានថ្មី ជុំ ស៊ីថា
ឡានថ្មី ជុំ ស៊ីថា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]