រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ស្គាល់ដែរ តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស លោក នៅ ស៊ីនឿន ហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈជាយូរដែរហើយ តែថ្មីៗនេះ តារាចម្រៀងរូបនេះ ត្រូវបានគេដឹងថា បានដឹកដៃគូដណ្តឹងដែលជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិកទៅថត Pre- Wedding ដើម្បីត្រៀមសម្រាប់រៀបការឆាប់ៗខាងមុខនេះ។
សូមជម្រាបថា តារាចម្រៀង នៅ ស៊ីនឿន បានភ្ជាប់ជាមួយរួចមកហើយ កាលពីចុងឆ្នាំ២០១៨ ជាមួយគូដណ្តឹងជានារីខ្មែរអាណិកជនរស់នៅលើទឹកដីសហរដ្ឋអាមេរិក ដោយគិតមកទល់ពេលនេះ លោកបានភ្ជាប់ពាក្យជាមួយនារីខ្មែររូបនេះ អស់រយៈពេល៣ ឆ្នាំមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះព័ត៍មានដែលថា តារាចម្រៀងរូបនេះ ទៅថតរូបអនុស្សារីយ៍នេះ តាមរយៈគណនីហ្វេសប៊ុកលោកផ្ទាល់។
បើតាមសំណេររបស់លោក នៅ ស៊ីនឿន បានសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពច្រើនសន្លឹកដូច្នេះថា៖
ក្នុងនោះដែរ ទីតាំងដែលលោក និងគូដណ្តឹងជ្រើសរើសដើម្បីថត Pre-Wedding នេះគឺនៅលើកោះរ៉ុងដែលជាមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតជាទីបំផុត នៅក្នុងប្រទេសកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]