តៃវ៉ាន់៖ ថ្មីៗនេះ រូបភាពចាស់ៗរបស់តារាសម្ដែងស្រី Ruby Lin កាលពីពេលចូលរួមកម្មវិធីមួយក្នុងឆ្នាំ ២០១៣ ហាក់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ជាមួយនឹងការតុបតែខ្លួន ជាពិសេស រូបរាងដ៏គួរឲ្យកត់សម្គាល់របស់នាងតែម្ដង។

នៅក្នុង​រូបភាព​ដែល​បាន​ចែក​រំលែក​នោះ តារាស្រី Ruby Lin ហាក់បីដូចជាឡើងទម្ងន់ច្រើន ព្រមទាំងបាន​បង្ហាញ​ពីទម្រង់មុខ​មូល ចង្កាមាន​ផ្នត់ពីរ និង​ស្នាម​ជ្រួញ​យ៉ាងច្បាស់ៗ​នៅ​ជុំវិញ​មាត់ ធ្វើឲ្យសម្រស់កាន់តែចាស់ជាងមុន ដោយនៅខណៈពេលនោះ នាងមានអាយុ ៣៧ ឆ្នាំ ប៉ុន្តែមើលទៅដូចជា មានអាយុ ៤៧ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយ ដែលមានការលើកឡើងពីសម្រស់របស់នាងបែបនេះ ព្រោះកាលពីកន្លង​មក ​រូបភាពជាច្រើនដែលត្រូវបានគេរកឃើញ និងបានចែករំលែក ពិតជាបានបង្កភាពចម្រូងចម្រាស ដោយសារតែសម្រស់ក៏ដូចជាមុខមាត់របស់នាង បង្ហាញពីភាពខុសគ្នាខ្លាំង ពីរូបភាពដែលបានកែសម្រួល ផងដែរ៕​ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Ruby Lin 
 Ruby Lin 
 Ruby Lin 
 Ruby Lin 
 Ruby Lin 
រូបភាព Ruby Lin កាលពីមុន 
រូបភាព Ruby Lin កាលពីមុន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]