បរទេស៖ ថ្មីៗនេះ តារាសម្តែង លោក Alec Baldwin បានក្លាយជាចំណាប់អារម្មណ៍ របស់សាធារណជនក្នុងរយៈពេល 3 ថ្ងៃចុងក្រោយនេះ បន្ទាប់ពីរូបលោកបានបាញ់សម្លាប់អ្នកដឹកនាំរឿង Halyna Hutchins ដោយចៃដន្យ ដោយសារតែមានបញ្ហាផ្នែកបច្ចេកទេស។

ដោយឡែក បន្ទាប់ពីមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ ក្នុងនាមជាក្មួយស្រីម្នាក់ តារាម៉ូដែល Hailey Baldwin និងស្វាមី លោក Justin Bieber ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនតាមដាន ខណៈដែលនៅក្នុងថ្ងៃទី ២២ ខែតុលា នាងក៏បានសម្តែងពីការចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងការសោកស្តាយចំពោះឧបទ្ទវហេតុ អកុសលមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងក៏ដោយ នៅល្ងាចថ្ងៃដដែលនេះ គូស្វាមីភរិយា អ្នកទាំងពីរ បែរជាបង្ហាញខ្លួនយ៉ាងរីករាយ ទៅមើលបាល់បោះជាមួយគ្នា នៅទីក្រុង Los Angeles ដើរកាត់ហ្វូងអ្នកសារព័ត៌មាន ដែលមករង់ចាំពួកគេ។ សកម្មភាពរបស់តារាម៉ូដែលវ័យ ២៤ ឆ្នាំរូបនេះ ក៏បានបណ្តាលឱ្យបង្កភាពចម្រូងចម្រាសពេញបណ្ដាញសង្គម និងបានលើកឡើងពីមហាជនថា អ្នកទាំងពីរ មិនគួរលេចមុខ ក្នុងពេលដ៏តានតឹងនេះទេ ក្រៅពីនេះ Hailey Baldwin ថែមទាំងបានញញឹមយ៉ាងប្រិមប្រិយ ដែលធ្វើឲ្យមនុស្សជាច្រើន រិះគន់ ដែលនាងហាក់មិនខ្វល់អ្វីទាំងអស់ បើសូម្បីតែក្នុងពេលដែល ពូរបស់នាង ទើបតែបង្កឱ្យមានសោកនាដកម្ម ក៏ដោយ។

ក្រៅពីនេះ ក៏នៅតែមានមតិផ្ទុយគ្នា ដែលទស្សនិកជនជាច្រើនបានការពារគូស្វាមីភរិយា Hailey និង Justin Bieber ព្រោះទោះយ៉ាងណាក៏ដោយ គ្រោះថ្នាក់មួយនេះ មិនទាក់ទងដោយផ្ទាល់ ជាមួយពួកគេទាំងពីរឡើយ៕​

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Alec Baldwin
Halyna Hutchins
Hailey និង Justin
Hailey និង Justin
Hailey និង Justin
Hailey និង Justin
Hailey និង Justin
Hailey និង Justin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]