កូរ៉េខាងត្បូង៖ រឿងភាគថ្មីដែលមានចំណងជើងថា «Jirisan» ទើបតែបានបង្ហាញខ្លួនលើកដំបូងនៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២១ ដោយបានទទួលការចាប់អារម្មណ៍ខ្លាំង ក៏ព្រោះតែ រឿងនេះសម្តែងដោយ Jun Ji Hyun និង Joo Ji Hoon សុទ្ធសឹងតែតារាជួរមុខលំដាប់ A ក្នុងប្រទេសកូរ៉េដូច្នេះដែរុំ
ថ្វីត្បិតតែរឿងភាគនេះមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងដោយសារតែអ្នកទាំងពីរ ក៏ប៉ុន្តែភាគដំបូង មានការធ្លាក់ចុះនៃអ្នកទស្សនា ពីការរំពឹងទុកបន្តិច នឹងហេតុផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលនឹកស្មានមិនដល់ថារឿងថតជាមួយនឹងគុណភាពអន់បែបនេះសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែលមនុស្សគ្រប់គ្នាចូលចិត្តតួសម្តែង និងការសម្តែងរបស់ពួកគេ យ៉ាងណាមិញ ប្រិយមិត្ត ក៏ដូចអញនកគាំទ្រ មានអារម្មណ៍ទៅដល់បច្ចេកទេសកាត់ត ដោយមានគុណភាពនៅមានកម្រិត ដែលមិនសមជារឿងភាគល្បីឈ្មោះដែលគេទន្ទឹមរង់ចាំក្នុងឆ្នាំនេះ
ជាការពិតណាស់ ខណៈពេលដែល រឿងភាគមួយនេះ ត្រូវតម្រូវថតនៅទីខ្ពស់ដូចជាលើភ្នំ ហេតុដូច្នេះ ក្រុមការងារ មិនអាចផ្តិតយកនូវទេសភាពពិតប្រាកដបាននោះ គេត្រូវបានប្រើប្រាស់ ដោយ ឥទ្ធិពលអេក្រង់ ពណ៌បៃតង ដ៏អាក្រក់ យកមកកាត់តដាក់ចូល ក្នុងខ្សែភាគយន្តវិញ។
ជាលទ្ធផល រឿងមួយនេះ ត្រូវបានប្រើប្រាស់ បច្ចេកទេសកាត់តទាំងស្រុង ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា មិនទំនង បូករួមទៅនឹងការកាត់ត មានគុណភាពអន់ថែមទៀតនោះ បានធ្វើឲ្យមហាជន បានទស្សនាហើយ មានអារម្មណ៍ថា មនុស្សមានសភាពហោះៗ ចេញមកកាត់តស្តែងតែម្តង៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]