ចិន៖ កាលពីថ្ងៃទី ២៤ ខែតុលា គេហទំព័រ QQ បានរាយការណ៍ថារឿងអាស្រូវផ្លូវភេទរបស់ ស្តេចលេងព្យាណូប្រចាំចិន Yundi Li បានបណ្តាលឱ្យយីហោជាច្រើនសហការជាមួយ លោក​ ធ្វើឱ្យខូចមុខមាត់របស់ពួកគេយ៉ាងធ្ងន់ធ្ងរ។

ជាលទ្ធផល ដូច្នេះ​ហើយ​គេត្រូវបានឲ្យដឹងថា រូបលោក អាច​នឹង​ត្រូវ​ផ្តល់​សំណង​ដល់​ដៃគូ​របស់​លោក ក្នុង​ចំនួន​ដ៏​ច្រើន​គឺ​ប្រហែល ៣១,៣ លាន​ដុល្លារ​អាមេរិក នេះ បើតាមវេកសាយ ក្នុងស្រុកបានចែកចាយ នៅលើបណ្តាញអ៉ីនធឺណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុននេះបន្តិច តាមប្រភពដដែល បន្ទាប់ពីរូបលោក ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់សេវាកម្មសិ.ច ម៉ាកប្រ៊េនចំនួន ១៤ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយសិល្បករប្រុសរូបនេះ មិនត្រឹមតែប៉ុណ្ណោះ ប្រគុំតន្ត្រីទាំងអស់នៅក្នុងប្រទេសចិនចាប់ពីពេលនេះដល់ចុងឆ្នាំ ក៏ត្រូវបានលុបចោលផងដែរ។

លើសពីនេះទៅទៀត វីដេអូ ​ដែលសិល្បករលេងព្យាណូ ត្រូវបានដកចេញពីគ្រប់វេទិកាទាំងអស់ ខណៈ​កម្មវិធី​ទូរទស្សន៍​ដែល​មាន​ការ​ចូល​រួម​ពីតារាប្រុសរូបនេះ ​ក៏ត្រូវបានដកចេញជាបណ្តោះអាសន្នដូច្នេះដែរ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

Yundi Li 
Yundi Li 
Yundi Li 
Yundi Li 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]