រាជធានីភ្នំពេញ÷ យោងតាមគេហទំព័រផ្លូវការរបស់េដ្ឋបាលខណ្ឌចំការមន កាលពីយប់ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មក្លឹបកំសាន្ត និងខារ៉ាអូខេ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, លោកអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។

ក្រោយបានចុះត្រួតពិនិត្យ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន បានសង្កេតយឃើញថា ទីតាំងអាជីវកម្មក្លឹបកំសាន្ត និងខារ៉ាអូខេ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ពុំមានសកម្មភាពបើកដំណើរការនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋនៅសាធារណៈជនទាំងអស់ មេត្តាទទួលជ្រាបជាព័ត៌មាន៕

សកម្មភាពចុះត្រួតពិនិត្យក្លឹបកំសាន្ត
សកម្មភាពចុះត្រួតពិនិត្យក្លឹបកំសាន្ត
សកម្មភាពចុះត្រួតពិនិត្យក្លឹបកំសាន្ត
សកម្មភាពចុះត្រួតពិនិត្យក្លឹបកំសាន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]