កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៣ ខែតុលា ទស្សនាវដ្តី «W Korea» បានបង្ហាញរូបភាពរបស់ពួកគេ ដែលបានទម្លាយរូបថតជាច្រើនសន្លឹក អំពី Sandara Park ដែលកំពុងទទួលបានចាប់អារម្មណ៍​ នៃរូបសម្រស់ ដ៏ស្រស់ស្អាតរបស់់តារាស្រីរូបនេះ។ 

ជាក់ស្តែង រូបភាពដែលបានបង្ហោះចែកចាយ របស់ អតីតសមាជិកក្រុម 2NE1 រូបនេះ បានបង្ហាញឲ្យឃើញថា ផ្ទៃមុខរបស់នាង សស្អាត ម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញសូម្បីបន្តិច បើទោះជាពេលបច្ចុប្បន្ននេះ នាងមានវ័យកាន់តែជ្រេ ឈានចូលដល់ ៣៦ឆ្នាំទៅហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បើតាមស៊េរីរូបភាព ដែលបានបង្ហាញពីភាពស្រស់ស្អាតរបស់នាង យ៉ាងច្បាស់ត្រជាក់ភ្នែក គួបផ្សំ ម៉ូដនៃស្ទីលការលេង ម៉ូតខោអាវ​ ជាពិសេសស្ទាយ៍ថតរូប ដ៏ប៉ិនប្រសប់ទៀតផងនោះ កាន់តែមួយប្លន់ៗ របស់ តារាស្រីរូបនេះ កាន់តែមានភាពទាក់ទាញ មួយកម្រិតទៀត ជាទីក្រសែភ្នែករបស់មហាជន ក៏ដូចជាអ្នកគាំទ្រជាដើម៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]