តារាកម្សាន្ត៖ កាលពីរាត្រីថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ទីបំផុតប្រទេសថៃបានស្វែងរកឃើញម្ចាស់មកុដបវរកញ្ញាឯកចក្រវាលរបស់ខ្លួនឃើញហើយ ដោយបានទៅលើនាង Anchilee Scott-Khemmis អាយុ ២២ ឆ្នាំ កម្ពស់ ១.៨៤ ម៉ែត្រ និងជាបេក្ខភាពមកពីខេត្ត ឆាឆឿងសៅ (Chachoengsao) ដែលជាខេត្តស្ថិតនៅភាគខាងលិច មានទីតាំងជាប់នឹងទីក្រុងបាងកក។
យ៉ាងណាមិញ នៅក្នុងការប្រកួតកាលពីយប់មិញនេះ Anchilee Scott-Khemmis ម្ចាស់មកុដបវរកញ្ញាឯកចក្រវាលថៃថ្មី បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យទាំងនៅក្នុងការដើរបង្ហាញម៉ូត ការឆ្លើយសំនួរ ប្រកបដោយចំណេះដឹង និងមានទេពកោសល្យអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អនិងស្ទាត់ជំនាញ មិនចាញ់ Amanda ប៉ុន្មានទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ម្ចាស់មកុដថ្មីថ្មោងនាង Anchilee Scott-Khemmis នឹងត្រូវតំណាងឲ្យប្រទេសថៃចូលរួមនៅក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោក Miss Universe លើកទី៧០ ដែលគ្រោងនឹងប្រារព្ធឡើងនៅប្រទេសអុីស្រាអែល នាដំណាច់ឆ្នាំ២០២១ខាងមុខនេះ៕
ចង់ដឹងថាតើ ម្ចាស់មកុដបវរកញ្ញាឯកចក្រវាលថៃរូបនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]