បរទេស៖ គឺជាគ្រួសារដ៏កក់ក្ដៅមួយ រវាង តារាម៉ូដែលស្រី Gigi Hadid និង លោក Zayn Malik បន្ទាប់ពី អ្នកទាំងពីរ បានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេ កាលពីខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ហើយក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែតាមដាន និងចង់ឃើញពីសុភមង្គលរបស់អ្នកទាំងពីរ ផងដែរ។
ដោយឡែក ថ្មីៗនេះ ស្រាប់តែមានអ្នកគាំទ្រជាច្រើន ផ្ទុះការភ្ញាក់ផ្អើល ពីទំនាក់ទំនងរបស់គូស្នេហ៍មួយគូនេះ ដោយមាន គេហទំព័រព័ត៌មានមួយបានបង្ហាញថា ប្អូនស្រីរបស់នាង Bella Hadid និងអ្នកម្តាយ មិនបានធ្វើការ Follow លោក Zayn Malik នៅលើ Instagram នោះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្វីត្បិតតែ Gigi និងមិត្តប្រុសរបស់នាង នៅតែតាមដានគ្នាទៅវិញទៅមកក៏ដោយ ប៉ុន្តែមនុស្សជាច្រើនបានគិតថា ចំពោះការកើតមានហេតុការណ៍បែបនេះ ហាក់កំពុងតែបង្ហាញថា គូស្នេហ៍មួយគូនេះ កំពុងតែមានជម្លោះ ផងដែរ។ ហើយអ្នកគាំទ្រមួយចំនួន កាន់តែបារម្ភ ព្រោះពេលនេះ អ្នកទាំងពីរមានកូនស្រី អាយុ១ឆ្នាំជាមួយគ្នាទៅហើយ ដោយអ្នកនិយមលេងអ៊ីនធឺណេតខ្លះទៀត ក៏បានលើកឡើងថា ភាគីខាងប្រុស អាចមានភាពមិនចុះសម្រុងនឹងគ្នាក៏ដូចជាមានទំនាក់ទំនងមិនសូវល្អជាមួយនឹងគ្រួសារមិត្តស្រីរបស់ខ្លួន។
តែទោះយ៉ាងណា គេក៏បានរកឃើញថា Bella Hadid ដែលជាប្អូនស្រីរបស់ Gigi បានឈប់ Follow លោក Zayn តាំងពីឆ្នាំ ២០១៨ មកម្លេះ ទន្ទឹមនឹងនេះដែរ ម្ដាយរបស់នាង ក៏មិនដែលតាមដានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់តារាប្រុសរូបនេះ នោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]