ចិន៖ ជាការពិតណាស់ ដោយសារតែជាតារាដ៏មានប្រជាប្រិយភាព ទើប Zhao Liying បានក្លាយជាទីចាប់អារម្មណ៍ នៅក្នុងសិល្បៈកម្សាន្ត ដែលបានធ្វើឲ្យទស្សនិកជនជាច្រើន តែងតែតាមដាន និងចង់ដឹងពីទម្លាប់ សកម្មភាពជាប្រចាំរបស់នាង ផងដែរ។ 

ដោយឡែក ថ្មីៗនេះ រាល់ទង្វើរបស់តារាស្រីរូបនេះ បែរជាត្រូវបានអ្នកលេងបណ្ដាញសង្គមលើកឡើង និងក្លាយជាប្រធានបទដ៏ចម្រូងចម្រាស ដោយពួកគេបានធ្វើការរិះគន់ទៅលើសកម្មភាពរបស់នាងមួយចំនួន ជាពិសេស ពេលកំពុងបរិភោគអាហារ តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ Zhao Liying បានបង្ហាញឲ្យឃើញ ពីទង្វើមួយ នៅក្នុងថតកម្មវិធីទូរទស្សន៍ ដែលជារបៀបនៃការញ៉ាំរបស់នាង ហើយមនុស្សជាច្រើន បានសម្តែងការមិនពេញចិត្ត នៅពេលដែលបានឃើញនារីដ៏ស្រស់ស្អាតម្នាក់ បង្ហាញភាពគ្មានអនាម័យ ទៀតផង។ ក្រៅពីនេះ របៀបនៃការញ៉ាំរបស់នាង ក៏ត្រូវបានគេរិះគន់ជាច្រើនដងដែរ ទៅលើទម្លាប់មួយ នៃការប្រើចង្កឹះដើម្បីកាយរើសអាហារ ពេញក្នុងចាន ហើយមិនមែនមានតែម្ដងនោះទេ ដោយតារាស្រីរូបនេះ បានបង្ហាញពីទម្លាប់អាក្រក់មួយនេះជាបន្តបន្ទាប់ ទោះបីជាពេលកំពុងថតរឿង និងចូលរួមក្នុងកម្មវិធីទូរទស្សន៍ផ្សេងទៀតក៏ដោយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
រូបភាពបង្ហាញសកម្មភាព Zhao Liying ពេលញ៉ាំអាហារ
រូបភាពបង្ហាញសកម្មភាព Zhao Liying ពេលញ៉ាំអាហារ
រូបភាពបង្ហាញសកម្មភាព Zhao Liying ពេលញ៉ាំអាហារ
រូបភាពបង្ហាញសកម្មភាព Zhao Liying ពេលញ៉ាំអាហារ
រូបភាពបង្ហាញសកម្មភាព Zhao Liying ពេលញ៉ាំអាហារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]