បរទេស៖ កាលពីថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់ អ្នកស្រី Angelina Jolie ជាមួយកូនស្រីពីរនាក់របស់ តារាសម្តែងហូលីវូដជួរមុខរូបនេះ កំពុងតែមានការចាប់អារម្មណ៍ខ្លាំង ក្នុងការបង្ហាញខ្លួន លើកម្រាលព្រំក្រហម នៃមហោស្រពភាពយន្តទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។
ជាមួយគ្នានេះផងដែរ តារាសម្តែងស្រី Angelina Jolie បានស្លៀករ៉ូបដ៏ស្រស់ស្អាតមានភាពភ្លឺភ្លេកៗ ជាមួយកូនស្រី Shiloh និង Zahara ដែលជាកូនស្រីសំណព្វចិត្តទាំងពីរ នៅឯការបញ្ចាំងភាពយន្តដំបូងរបស់ Eternals នៅទីក្រុងរ៉ូមកាលថ្ងៃទី ២៤ ខែតុលា មិ្សលមិញនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក Angelina ស្លៀករ៉ូបពណ៌ទឹកប្រាក់ Atelier Versace ចំណែកឯ Zahara មានភាពស្រស់ស្អាតក្នុងសម្លៀកបំពាក់ពណ៌ស ហើយ Shiloh ស្លៀករ៉ូបពណ៌ខ្មៅបែបយុវវ័យជាមួយនឹងស្បែកជើងប៉ាតា។ តួយ៉ាង ថ្មីៗនេះ Shiloh បានធ្វើឱ្យនាងភ្ញាក់ផ្អើល ដោយនាងបានផ្លាស់ប្តូរការតុបតែងខ្លួនជានារីវ័យក្មេងដ៏ស្រស់ស្អាត បន្ទាប់ពីមានស្ទីលបែប Tomboy ជាច្រើនឆ្នាំមក។
មិនតែប៉ុណ្ណោះ គេសង្គេតឃើញថា អ្នកម៉ាកដ៏រឹងមាំរូបនេះ តែងតែយកកូនស្រីទាំងពីរ ចូលរួមព្រឹត្តិការណ៍ធំ ៗ ជាមួយនាងញឹកញាប់ ។ ដោយ កូនបីនាក់ផ្សេងទៀតរបស់ Angelina គឺ Maddox, Vivienne និង Knox មិនបានបង្ហាញខ្លួនសម្រាប់ការបញ្ចាំងភាពយន្តនៅទីក្រុងរ៉ូមទេ ទោះបីជាពួកគេបានធ្វើដំណើរទៅទីក្រុងជាមួយម្តាយរបស់ពួកគេកាលពីថ្ងៃអាទិត្យក៏ដោយ៕
ប្រភព៖ ngoisao.
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]