ភ្នំពេញ៖ រឿងរ៉ាវកំពុងក្តៅគគុក កាលពីព្រឹកមិញនេះ ដែលនៅលើគណនីជាផ្លូវការរបស់លោក ឌួង ឆាយ បានបង្ហោះសារយ៉ាងវែងអន្លាយ ដែលបានរៀបរាប់ ដែលជាទឹកចិត្តឪពុក ចង់ជួបកូន តែត្រូវបានអតីតភរិយា មិនអនុញ្ញាតិ ឲ្យលោកជួបកូន បានបង្កការភ្ញាក់ផ្អើលពី ។
ទន្ទឹមនឹងនេះដែរ ជាមួយនឹងការបង្ហោះនេះ ក៏បានអមទៅនឹងរូបភាពឈរនៅមុខគេហដ្ឋានរបស់អតីតភរិយារបស់លោក បានរួមដំណើរទៅជាមួយនឹង ម្តាយ ក៏ដូចជា អាជ្ញាធរខណ្ឌ បានត្រឹមតែឈរខាងក្រៅ ខណៈដែរ គេមិនអនុញ្ញាតិតិឲ្យចូលទៅខាងក្នុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ លោក ឌួង ឆាយ ក៏បានចែករំលែកទៅនឹង ពាក្យពេចនិ៍មួយចំនួន ជាច្រើនដែលបង្ហាញឲ្យដឹងថា ពិតជាអាណិតកូនៗ មិនត្រឹមតែប៉ុណ្ណោះ លោកបានបញ្ជាក់ទៀតផងដែរថា រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដងគត់ ដោយបន្ថែមពីនោះ ក៏បានលើកឡើងដូច្នេះផងដែរថា៖
ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យមហាជន ជាពិសេសនោះ អ្នកចូលចិត្ត អាណិតស្រលាញ់ ក៏ដូចជាគាំទ្ររូបលោក បានបង្កភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការបង្ហោះសារបែបនេះ ដោយបានអ្នកខ្លះបញ្ចេញមតិជាច្រើនហូរហែរ ដោយមិននឹកស្មានថា អតីតភរិយាដាច់ចិត្តដ៏ម្លឹង យ៉ាងណាមិញ មានតែរង់ចាំមើលបន្តទៅទៀត តើរឿងរ៉ាវមួយនេះ ទៅជាយ៉ាងណា រហូតដល់ពេលនេះ ភាគីខាងអតីតភរិយារបស់លោក មិនទាន់ប្រត្តិកម្មអ្វីនៅឡើយនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]