ភ្នំពេញ៖ សម្រាប់ស្មាតហ្វូន A ស៊េរី របស់ OPPO នៅក្នុងឆ្នាំ ២០២១ នេះឃើញថាទទួលបានការអភិវឌ្ឍន៍ខ្លួន  និងមានការអាប់ដេតសមត្ថភាពយ៉ាងប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ មិនចាញ់ស្មាតហ្វូនមានតម្លៃថ្លៃៗប៉ុន្មានទេ។ ដោយកាលពីថ្មីៗ នៅតាមបណ្តាប្រទេសមួយចំនួន OPPO បានប្រកាសចេញលក់ A Series ម៉ូដែលថ្មី OPPO A55 ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា ប៉ុន្តែបើនិយាយពីសមត្ថភាពវិញខ្លាំងគ្រប់ចំនុចតែម្តង។ ដោយឡែក OPPO ប្រចាំប្រទេសកម្ពុជា ក៏បានប្រកាសដាក់លក់ម៉ូដែលនេះលើទីផ្សារផងដែរ ជាមួយនឹងតម្លៃត្រឹមតែ $199 តែប៉ុណ្ណោះ នេះបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការ ។

ស្មាតហ្វូន OPPO A55
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្វីបើស្មាតហ្វូន OPPO A55 ស្ថិតក្នុងកម្រិតថវិកាមានតម្លៃសមរម្យក៏ពិតមែន ប៉ុន្តែបើងាកដល់សមត្ថភាព និងលក្ខណៈសម្បត្តិរបស់វាវិញទើបដឹងថា ទូរស័ព្ទនេះពិតជាទាក់ទាញចិត្តអ្នកប្រើប្រាស់មិនធម្មតាលើកាមេរ៉ាវ័យឆ្លាត 50MP ដ៏ពិតប្រាកដផ្តល់នូវភាពស្រស់ស្អាតនៃជីវិតកាន់តែច្បាស់ និងរស់រវើកគ្រប់វិនាទី។ ចំណែកអេក្រង់ទម្លុះការពារភ្នែកទំហំ 6.51inch HD+720x1600p ជាការវិវត្តន៍នៃបច្ចេកវិទ្យាអេក្រង់ បន្ទាប់ពីអេក្រង់ប្រភេទឆកធំ និងអេក្រង់តំណក់ទឹក ពិសេសផ្ដល់នូវអារម្មណ៍នៃការទស្សនាកាន់តែប្រសើរ ជាមួយផ្ទៃបង្ហាញកាន់តែទូលាយជាងអេក្រង់តំណក់ទឹក។

ស្មាតហ្វូន OPPO A55

លើសពីនេះ OPPO ក៏មិនភ្លេចបំពាក់នូវបច្ចេកវិទ្យាពន្លឺខ្ពស់រហូតដល់ 550 nits លើអេក្រង់ជាមួយនឹង Sunlight ដែលជំនួយមើលឲ្យមើលទៅច្បាស់ទោះពន្លឺថ្ងៃខ្លាំង និង Moonlight Screen គឺអាចថែសុខភាពភ្នែកនៅពេលយប់។ ហើយរាល់ពេលថតរូបដោយកាមេរ៉ាខាងមុខ ឬស្កេនមុខដោះសោ ស៊ុមជុំវិញកាមេរ៉ានឹងបញ្ចេញពន្លឺជាចលនារង្វង់កាន់តែទាក់ទាញ។ ឯថាមពលកម្លាំងថ្មធំគឺអស់ស្ទះ 5000mAh  សាកថ្មលឿន 18W ធានាថាគាប់ចិត្តអ្នកប្រើប្រាស់ការងារប្រចាំថ្ងៃ អ្នកលេងហ្គេម និងកំពូលអ្នកទស្សនាភាពយន្តដឹងតែមិនខកចិត្តហ្មង។ 

ស្មាតហ្វូន OPPO A55

សូមបញ្ជាក់បន្ថែមថា OPPO A55 មកជាមួយនឹងជម្រើសចំនួន ២ ពណ៌គឺ Rainbow Blue ជាការរចនាបែបលំហូរនៃពន្លឺឥន្ធនូលើផ្ទៃមេឃដ៏ខៀវស្រងាត់។ ឯពណ៌ Starry Black ជាការរចនាផ្ទៃពណ៌ខ្មៅដែលប្រៀបបានដូចពន្លឺផ្កាយរាប់លានរះពេលរាត្រី។ សម្រាប់ទាំង ២ ពណ៌នេះ គឺពិតជាស័ក្កសមជាមួយមនុស្សគ្រប់វ័យ ហើយពិសេសគឺមិនជាប់ស្នាមក្រយៅដៃ 100% ។

ស្មាតហ្វូន OPPO A55

ដូចនេះ សម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO A55 តម្លៃ $199 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទាំងអស់ទូទាំងប្រទេស នឹងទទួលបានកាដូរួមមានដូចជា កាបូបស្ពាយចំហៀង និងស៊ីមស្មាតលេខពិសេស (Copper) ភ្ជាប់គម្រោង Smart ធំហ្ម៎ង 12សប្តាហ៍៕

តោះ….! ប្រញាប់ឡើង….!

ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]