ភ្នំពេញ៖ ជារឿងគួរឲ្យសោកស្ដាយមួយ សម្រាប់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបេក្ខភាពដំបូងដែលគ្រោងនឹងត្រៀមទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Intercontinental លើកទី៤៩ ដែលកំពុងដំណើរការនៅប្រទេសអេហ្ស៊ីប ដោយនាងខកខានក្នុងការទៅប្រកួតដោយសារបញ្ហាវីហ្សាធ្លាក់មិនទាន់ពេល។ 

ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រៀមខ្លួនហើយទាំងព្រមមិនថាសម្លៀកបំពាក់មិនតិចឈុតនោះទេ ទាំងឈុតតំណាងជាតិអ្វីផ្សេងៗ មិនថាទាំងការហាត់ដើរ ការហាត់និយាយភាសាអង់គ្លេស ស្របពេលរូបនាងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ថាសង្ឃឹមនឹងបានបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកកម្មវិធី Miss Intercontinental ដើម្បីពាំនាំកម្ពុជាឲ្យអន្តរជាតិបានស្គាល់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ ដោយកម្មវិធីបានប្រព្រឹត្តទៅបណ្តើរៗហើយនោះ តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែមិនទាន់បានវីហ្សា បានធ្វើឲ្យនាងខកខានក្នុងការបង្ហាញខ្លួន ក៏ដូចសម្លៀកបំពាក់ស្អាតៗជាច្រើនឈុត ដែលសម្លៀកបំពាក់ទាំងនោះសុទ្ធសឹតែបានសំរិតសំរាំងនឹងពោពេញដោយអត្ថន័យ។

ជាក់ស្ដែង ដូចឈុតសម្លៀកបំពាក់មួយឈុតនេះដែល កញ្ញា ស្លៀកបង្ហាញឲ្យទស្សនិកជនបានឃើញនេះ ក៏ជាឈុតដែលត្រូវយកទៅប្រកួតផងដែរ។ ដោយ ឈុតសមួយឈុតនេះ បានរចនាឡើងម៉ូដឆែករាងមួយចំហៀង យ៉ាងសាកសមនឹងរូបរាងរបស់នាង ក៏ដូចជាបង្ហាញនូវភាពហាយសូថ្លៃថ្នូរជាខ្លាំង ដោយមើលទៅនាងពិតជាមានទំនុកចិត្តនិងភាពជឿជាក់យ៉ាងពេញទំហឹង៕ 

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]