រាជធានីភ្នំពេញ៖ តារាសម្តែងស្រី ហេង ស្រីពេជ្រ ថ្មីៗនេះ បានអំពាវនាវសុំឱ្យសមត្ថកិច្ចជួយស្វែងរកយុត្តិធម៍ និងវែកមុខរកក្រុមក្មេងស្ទាវមួយដែលបានកា.ប់សម្លា.ប់ ប្អូនប្រុសរបស់ខ្លួន។
ក្នុងនោះ តារាសម្តែង ហេង ស្រីពេជ្រ បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមដមចមបណ្តាលឱ្យប្អូនរបស់ខ្លួនស្លាប់បែបនេះ ដំបូងឡើយ ក្រោយពេលប្អូនរបស់នាងបានលក់ត្រីនៅផ្សារអស់ហើយ ក៏បានបបួលបងប្អូនសាច់ញាតិផឹកស៊ីបន្តិចបន្តួច។ ក្រោយពេលការផឹកស៊ីចប់ គាប់ជួនក៏បានជួបក្រុមក្មេងស្ទាវនោះដែលបានចេញពីហាងផឹកស៊ីមួយកន្លែងដែរនាខេត្តកំពង់ស្ពឺ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ដេញកា.ប់សម្លា.ប់នោះ ប្អូនរបស់នាងបានស្រែកអោយក្រុមក្មេងស្ទាវនោះថា ឯងបើកម៉ូតូលឿនៗប្រយ័ត្នទៅងា.ប់នៅណា ហើយពេលនោះក្រុមក្មេងស្ទាវក៏ឆ្លើយមកវិញថា ឯងចង់យ៉ាងមេច។ បន្ទាប់មកប្អូនរបស់នាង ក៏បានជិះម៉ូតូមកតាមផ្លូវធម្មតា ដោយពុំដឹងថា ពួកក្រុមក្មេងស្ទាវនោះគុំគួន ដេញតាមមកពីក្រោយនោះទេ រហូតពួកក្មេងស្ទាវនោះបានធ្វើការកា.ប់មកលើប្អូនរបស់ខ្លួនរហូតដល់ស្លា.ប់តែម្តង។
ក្នុងនោះដែរ ក៏មានអ្នកស្រលាញ់រាប់អាន ក៏ដូចជាអ្នកគាំទ្រ សម្តែងការការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខចំពោះគ្រួសាររបស់ហេង ស្រីពេជ្រ ដែលបានបាត់បង់ប្អូនជាទីស្រលាញ់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]