ភ្នំពេញ៖ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ – Coachថ្ងៃនេះបានប្រកាសពីការប្រារព្ធខួប ១ ឆ្នាំនៃការបើកដំណើរការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយនឹងកម្មវិធីមួយនៅហាង Coachផ្សារទំនើបអ៊ីអនម៉លភ្នំពេញចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCoach បានបើកហាងដំបូងនៅប្រទេសកម្ពុជាក្នុងខែតុលា ឆ្នាំ ២០២០។ ជាមួយនឹងការរចនាហាងបែបប្រណិត និងទាន់សម័យដែលមានទំហំផ្ទៃជិត ១៤០ ម៉ែត្រការ៉េ ត្រូវបានរចនាឡើងដោយប្រធានផ្នែករចនា លោក Stuart Vevers ដោយមានការសហការជាមួយ លោក William Sofieldជាអ្នករចនាម៉ូត និងជាប្រធានក្រុមហ៊ុនរចនា Studio Sofield។ ជាមួយនឹងគំនិតរចនាបែបទំនើបដ៏កំរ, បរិយាកាសហាងមានភាពកក់ក្តៅ និងទាក់ទាញដែលលាយឡំរចនាបទបែបស្បែក រួមទាំងឈើធម្មជាតិ ដែលឆ្លុះបញ្ចាំងអំពីភាពទាន់សមយ័ ថ្លៃថ្នូរ តែមានភាពរស់រវើកនៃញូវយ៉ក — ជាទីក្រុងដែល Coach តែងតែហៅថាជាផ្ទះ។
ការប្រារព្ធគម្រប់ខួបបានធ្វើឡើងស្របពេលជាមួយនឹងការដាក់តាំងលក់នូវខូលិកសិន Fall/Winter ឆ្នាំ ២០២១ ថ្មីចុងក្រោយបង្អស់នៅក្នុងហាង។ កម្មវិធីនេះរួមបញ្ចូលទាំងការដាក់ឈ្មោះរបស់អតិថិជននៅលើកាដូដ៏ពិសេសដោយវិចិត្រករ Grace Chung និងការផ្ដល់ជូននូវអាហារសម្រន់នៅតាមតុកតុកចល័ត Coach on Mobile ដល់ភ្ញៀវផងដែរ។ តុកតុកចល័ត Coach Mobile នំ Donutsនិង នំ Pretzel នឹងបន្តធ្វើដំណើរជុំវិញទីក្រុងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ដើម្បីអបអរពិធីគម្រប់ខួបនេះ។
ភ្ញៀវកិត្តិយសល្បីៗដែលចូលរួមកម្មវិធីបានតុបតែងខ្លួនជាមួយនឹងសំលៀកបំពាក់រួមទាំងកាបូបរបស់ប្រ៊េននេះរួមមាន Hin Channiroth, Sarita Kong, Thierry Chanta Bin, Xiang Fairy, Rady Sorphea, Norphealey Koueun, K Sinh, Kalven Kuo, Rainnie Dara, Viriyan Vuthy និង Menghout Kheng៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]