ភ្នំពេញ៖ ជឿថាអ្នកដែលស្រលាញ់វិស័យថតរូប និងចូលចិត្តថតរូបដោយប្រើកាមេរ៉ាអាជីព កាមេរ៉ាប្រណីតៗនៅមិនទាន់ភ្លេចពីឈ្មោះប្រ៊េនកាមេរ៉ា Kodak នៅឡើយទេ។ ហើយអ្នកស្រមៃនឹកឃើញអ្វីមុនគេនៅពេលឮប្រ៊េនកាមេរ៉ា Kodak?
គួររំលឹកផងដែរថា Kodak ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅអាមេរិក និងមានទីផ្សារក្នុងវិស័យកាមេរ៉ាយូរឆ្នាំណាស់មកហើយ ក្នុងប្រតិបត្តិការបង្កើតចេញនូវកាមេរ៉ាថតរូបដ៏ច្បាស់ ហើយក៏មានការទទួលស្គាល់យ៉ាងច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែពិសេស ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីឈ្មោះ OPPO បានធ្វើការសហការជាមួយនឹងប្រ៊េនកាមេរ៉ា Kodak នៅលើកំពូលស្មាតហ្វូន OPPO Find X3 Pro Photographer Edition ដែលសម្រាប់អ្នកនិយមគាំទ្រស្មាតហ្វូនត្រកូល Find បានដឹងច្បាស់រួចមកហើយថានេះជាស្មាតហ្វូនលំដាប់កំពូល ដែលតែងតែសហការជាមួយក្រុមហ៊ុនកំពូលល្បីៗលើពិភពលោក ក្នុងនោះក៏មានក្រុមហ៊ុនរថយន្តដ៏ល្បី Lamborghini ផងដែរ។
ដោយឡែកសម្រាប់ការសហការរវាង OPPO Find X3 Pro Photographer Edition និងក្រុមហ៊ុនកាមេរ៉ា Kodak គឺផ្តោតសំខាន់ទៅលើការឌីហ្សាញដ៏ថ្មីស្រឡាងនៅលើតួខ្នងខាងក្រោយ ដូចទៅនឹងលំនាំកាមេរ៉ា Kodak 35 តែម្តង ដោយការរចនា ផ្នែកខាងលើមានពណ៌ទឹកប្រាក់គ្រើម រីឯផ្នែកខាងក្រោមមានពណ៌ខ្មៅរចនាពីស្បែក ដែលប្រកបដោយគុណភាពខ្ពស់ព្រមទាំងវត្ថុធាតុដើមផ្សេងៗទៀត មើលទៅបែប Classic និងប្លែកពីគេតែម្តង ។
អ្វីដែលកាន់តែពិសេសសូម្បីតែប្រអប់របស់ OPPO Find X3 Pro Photographer Edition អមជាមួយនឹងសម្ភារៈមួយចំនួនដូចជា ស្រោមការពារទូរស័ព្ទ, ឆ្នាំងសាក, ខ្សែសាក, បន្តោងខ្សែ, កាសស្តាប់ត្រចៀក ក៏បានតុបតែងឌីហ្សាញតាមលំនាំដើមរបស់កាមេរ៉ា Kodak 35 យ៉ាងប្រណិត និងទាក់ទាញខ្លាំងមិនធម្មតា។
លើសពីនេះផងដែរ OPPO Find X3 Pro Photographer Edition គឺជាស្មាតហ្វូន OPPO ដំបូងបំផុតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ColorOS 12 ជំនាន់ចុងក្រោយរួមគ្នាជាមួយ Android 12 ។ រីឯលក្ខណៈពិសេសៗនិងលេចធ្លោរបស់កំពូលស្មាតហ្វូននេះរួមមាន ៖
· 1 ពាន់លានពណ៌ ឬ 1 Billion Colors
OPPO Find X3 Pro ជាស្មាតហ្វូនដំបូងគេបង្អស់បំពាក់នូវ Hardware ក្នុងការថតរូបកម្រិត 1 ពាន់លានពណ៌ អាចនិយាយបានថានៅស្មាតហ្វូនដទៃទៀតមិនទាន់មានឡើយ។ ចំណែកកាមេរ៉ា គឺបានបំពាក់ជាមួយសេនស័រ Sony IMX 766 ទំហំ 50MP ធ្វើឲ្យអ្នកថតរូបអាជីព ឬ Professional Cameraman សរសើរមិនដាច់ពីមាត់តែម្តង។
· Cinematic Mode
Cinematic Mode គឺជា 10-bit Log ដែលអាចថតវីដេអូក្នុងកម្រិត 1 ពាន់លានពណ៌ជាមួយនឹងកម្រិតបង្ហាញ 4K | HDR | BT.2020, បច្ចេកវិទ្យាទប់លំនឹង OIS និង EIS ព្រមទាំង Manual Control។
· Microlens
តើកាមេរ៉ា Microlens មានសមត្ថភាពអស្ចារ្យកម្រិតណា? ហើយអាចធ្វើការពង្រីកបានចំនួនប៉ុន្មានដង? សម្រាប់ Microlens លើ OPPO Find X3 Pro មានសមត្ថភាពអាចថតពង្រីកនៅជិតបានរហូតដល់ទៅ 60 ដងដែលភ្នែកទទេមិនអាចមើលឃើញ។
សម្រាប់អ្នកទាំងអស់គ្នាវិញ តើយល់យ៉ាងណាដែរចំពោះ OPPO និង Kodak ដែលបានសហការគ្នាដោយផ្តោតលើការឌីហ្សាញតួខ្នងខាងក្រោយលើ OPPO Find X3 Pro Photographer Edition នេះ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]