បរទេស​៖ ដោយសារតែប្រជាប្រិយភាពដ៏ល្បីល្បាញ ពីតារាសម្ដែងប្រុស លោក Tom Cruise បានធ្វើឲ្យមនុស្សជាច្រើន កាន់តែចង់ដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនក៏ដូចជាសមាជិកគ្រួសារ ជាពិសេស Suri Cruise ដែលជា កូនស្រីសំណព្វចិត្ត របស់តារាប្រុសរូបនេះ តែម្ដង។

ជាក់ស្ដែង បច្ចុប្បន្ននេះ កូនស្រីតារាសម្ដែង លោក Tom Cruise មានវ័យ ១៥ឆ្នាំទៅហើយ ព្រមទាំងមានកម្ពស់ ១,៧០ម៉ែត និងជាក្មេងស្រីដ៏ទាក់ទាញម្នាក់ ដែលហ្វេនៗជាច្រើន តែងតែតាមដានចង់ឃើញពី សម្រស់ស្រស់ស្អាតរបស់នាង និងមានភាពសាកសមគ្នាទាំងស្រុង ជាមួយនឹងមុខដ៏សង្ហារបស់ឪពុក និងអ្នកម្ដាយដ៏ស្រស់ស្អាត ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅលើបណ្ដាញសង្គម ក៏មានការចែករំលែករូបថតរបស់នាង និងធ្វើការលើកឡើងពីសម្រស់ដ៏ផូរផង់មួយនេះ ​ដោយនៅក្នុងនោះ មានការបង្ហាញឲ្យឃើញពីរាងកាយត្រូវស្តង់ដារ មិនមានការកែសម្រួល ជាមួយនឹងជើងវែង ចង្កេះស្ដើង និងមុខមាត់ដ៏ទាក់ទាញ ហើយធ្វើឲ្យមហាជនជាច្រើន បានរំពឹងទុកថា Suri អាចនឹងដើរតាមគន្លងអ្នកម្តាយរបស់នាង ដើម្បីក្លាយជា តារាហូលីវូដដ៏ល្បីល្បាញម្នាក់ នាពេលអនាគត៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise
Suri Cruise កូនស្រី របស់ Tom Cruise
Suri Cruise កូនស្រី របស់ Tom Cruise
Suri Cruise កូនស្រី របស់ Tom Cruise
Suri Cruise កូនស្រី របស់ Tom Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]