ភ្នំពេញ៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងផ្នែកអភិវឌ្ឍន៍អាជីព និងបរិយាបន្នតាមរយៈការទទួលបានពានរង្វាន់ Employee Experience Awards 2021 ដ៏មានកិត្យានុភាពពីក្រុមហ៊ុន Human Resources Online.net ដែលមានមូលដ្ឋាននៅសិង្ហបុរី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វានប្រាក់ Employee Experience Awards 2021 ក្នុងផ្នែកអភិវឌ្ឍន៍អាជីពល្អបំផុត។ ពានរង្វាន់នេះមានន័យថា ជាការទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ ចំពោះឱកាសអភិវឌ្ឍន៍អាជីព ដែលក្រុមហ៊ុនផ្តល់ជូននិយោជិតរបស់ខ្លួន «តាមរយៈការតម្រឹមអាជីវកម្មដ៏ខ្លាំង ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់និយោជិត និងភាពម្ចាស់ការក្នុងការរៀបចំផែនការសម្រាប់ជំនាញអនាគត» ។ ក្រុមហ៊ុន HEINEKEN Cambodia ក៏ទទួលបានការកោតសរសើរផងដែរ ចំពោះការចូលរួមរបស់និយោជិត និងយុទ្ធសាស្រ្តជម្រុះ និងបរិយាបន្ន (Diversity and Inclusion Strategy) របស់ក្រុមហ៊ុន។
សាជីវកម្មអន្តរជាតិធំៗជាច្រើនផ្សេងទៀត ដូចជាសាជីវកម្មក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ដ៏ល្បីឈ្មោះនេះ ដែលពាក់ព័ន្ធនឹងធនធានមនុស្ស។ ក្រុមហ៊ុន HEINEKEN Cambodia គឺជាក្រុមហ៊ុនទីមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការទទួលស្គាល់បែបនេះ។
ពានរង្វាន់ Employee Experience Awards ប្រចាំឆ្នាំនេះ មានដំណើរការផ្តល់ពិន្ទុដ៏តឹងរ៉ឹង ដែលធ្វើឡើងដោយគណៈកម្មការ ដែលជាអ្នកដឹកនាំផ្នែកធនធានមនុស្សជាន់ខ្ពស់ ដោយវាយតម្លៃលើពាក្យស្នើសុំចូលរួមទាំងអស់ ដើម្បីផ្តល់ពិន្ទុដោយយោងទៅតាមបញ្ជីលក្ខណៈវិនិច្ឆ័យជាក់លាក់មួយ។ គណៈកម្មការក៏បានពិនិត្យមើលយ៉ាងម៉ត់ចង់ផងដែរ ដើម្បីធ្វើឱ្យប្រាកដថា មិនមានទំនាស់ផលប្រយោជន៍ នៅពេលវាយតម្លៃពាក្យចូលរួមប្រកួត។ ពានរង្វាន់នេះត្រូវបានបង្កើតឡើង ដើម្បីជួយក្រុមហ៊ុននានាឱ្យបង្ហាញទេពកោសល្យល្អៗ គំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង «ដើម្បីទទួលបានការទទួលស្គាល់ពិតប្រាកដថាជាក្រុមហ៊ុនល្អបំផុតនៅអាស៊ី» ។
លោក Samson Wong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា៖
ពានរង្វាន់ Employee Experience Awards គឺជាពានរង្វាន់ផ្នែកធនធានមនុស្សថ្នាក់តំបន់ ដែលផ្តោតលើការបង្ហាញបទពិសោធល្អៗរបស់និយោជិត។ ពានរង្វាន់នេះ មានបំណងលើកទឹកចិត្តឱ្យនិយោជក ឬក្រុមហ៊ុនទាំងអស់ទាញយកប្រយោជន៍ពីការកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិករបស់ខ្លួន ដើម្បីបង្កើតកម្លាំងពលកម្មមួយដែលមានការចូលរួមកាន់តែខ្លាំង ដែលមានការលើកទឹកចិត្ត ពោរពេញដោយផលិតកម្ម និងថាមពល ដើម្បីរៀនសូត្រជំនាញបន្ថែម និងផ្តល់ជូនអតិថិជននូវបទពិសោធប្រកបដោយភាពវិជ្ជមាន។
លោក Samson Wong បានបន្ថែមទៀតថា៖
ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្នមានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារជូនប្រជាជនកម្ពុជា ១២០,០០០នាក់ ដែលប្រកបការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដាំដុះស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។
ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាថាជា « ក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា » ។
បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិតស្រាបៀរចំនួន ៥ម៉ាកក្នុងប្រទេសកម្ពុជា ដោយគោរពតាមបទដ្ឋានគុណភាពខ្ពស់បំផុត ដែលបម្រើជូនអតិថិជននូវគ្រប់រសជាតិ។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ពីរោងចក្រក្នុងស្រុក ផលិតផលស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅកម្ពុជារួមមានស្រាបៀរ Heineken, ស្រាបៀរ ABC, ស្រាបៀរ Tiger និង Tiger Crystal, ស្រាបៀរ Anchor និង Anchor White និងស្រាបៀរ Gold Crown៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]