ខេត្តកំពង់ឆ្នាំង៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដោយប្រជាពលរដ្ឋទៅឆ្លុះកង្កែប បែរជាប្រទះចាប់បាន កូនក្រពើមួយក្បាល មានទម្ងន់៣គីឡូ នៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០២១ តែមិនដឹងថា ជាក្រពើគេចិញ្ចឹម ឬជាក្រពើធម្មជាតិនោះឡើយ ។
បើតាមយុវជនម្នាក់ឈ្មោះ ផន ភារម្យ អាយុ១៩ឆ្នាំ រស់នៅភូមិឃុំខាងលើបានឲ្យដឹងថា នៅក្នុងយប់ថ្ងៃទី២៤ ខ្លួនបានទៅឆ្លុះកង្កែបជាមួយឪពុក ហើយក៏បានប្រទះឃើញកូនក្រពើ២ក្បាល ដែលកំពុងតែបណ្តែតខ្លួនមួយក្បាលនៅទឹកជ្រៅ មួយក្បាលនៅទឹករាក់ ហើយក៏នាំគ្នាចាប់បានមួយក្បាលដែលនៅទឹករាក់។ ពេលយកមកដល់ផ្ទះ រូបគេបានវាស់ប្រវែងនិងថ្លឹងទម្ងន់ឃើញមានប្រវែង១ម៉ែត្រ ទម្ងន់៣គីឡូក្រាម។ យុវជនរូបនេះ បានបញ្ជាក់ថា មិនដឹងក្រពើទាំងនេះ រួចពីកន្លែងចិញ្ចឹមណានោះទេ ឬក៏ជាក្រពើធម្មជាតិក៏មិនដឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ប្រជាពលរដ្ឋ ដែលនៅក្នុងភូមិជាមួយយុវជន ផន ភារម្យ បានឱ្យដឹងដែរថា កន្លងមកពួកគាត់គ៏ធ្លាប់ចាប់បានកូន ក្រពើ ដូចនេះដែរ គិតមកដល់ពេលនេះ ប្រហែលជាង ១០ក្បាលហើយ។ ដូចនេះ ពួកគាត់ពិតមានការភ័យខ្លាច និង សុំសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចជួយស្រាវជ្រាវរកម្ចាស់ក្រពើ ឬបើជាក្រពើធម្មជាតិ ពិតជាអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងថ្ងៃណាមួយមិនខានឡើយ។
ពាក់ព័ន្ធនឹងករណីរឿងនេះដែរ មេឃុំកោះថ្កូវ លោក ចិន ផាន់ណា បានឱ្យដឹងថា ពេលនេះលោកកំពុងតែប្រមូលព័ត៌មាន មិនដឹងថាកូនក្រពើរួចពីកន្លែងណា ឬក្រពើធម្មជាតិនោះទេ ហេតុនេះហើយគាត់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នផងដែរ ។ ព្រោះកន្លងមកក៏មានប្រជាពលរដ្ឋយើងក្នុងឃុំចាប់ធ្លាប់បានកូនក្រពើដូចមានសេចក្តីរាយការណ៍នោះពិតមែន ។ ដូចនេះសូមមន្ត្រីជំនាញ ជួយស្រាវជ្រាវនិងជួយទប់ស្កាត់ផង៕
ប្រភព៖ KPT
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]