ភ្នំពេញ៖ ក្រុម Sugarpads ដែលមានគំនិតផ្តួចផ្តើមបង្កើតបន្ទះសំឡីអនាម័យជួយដល់បរិស្ថាន ដែលត្រូវបានផលិតចេញពីសែលុយឡូស បានឈ្នះរង្វាន់ចំនួន ៣,០០០ ដុល្លារ ពីក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធីបណ្តុះបណ្តាលសហគ្រិន SmartSpark ដែលមានគោលបំណងបង្កើតការបណ្តាក់ទុនសង្គមដ៏មានអត្ថន័យ ដែលនឹងរួមចំណែកដល់កម្មវិធីគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពទាំង១៧ គោលដៅផងដែរ (SDGs)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សSmartSpark ដែលឥឡូវស្ថិតក្នុងជំនាន់ទី៨ របស់ខ្លួន ត្រូវបានដាក់ឱ្យដំណើរការជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ កម្មវិធីនេះបានគាំទ្រដល់សហគ្រិនវ័យក្មេងក្នុងការស្វែងរក និងពង្រីកអាជីវកម្មសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្រុម Sugarpads ត្រូវបានជ្រើសរើសពីចំណោមក្រុមសរុបចំនួន ៨ ក្នុងកម្មវិធី SmartSpark ដែលផ្តោតលើការកសាងភាពធន់ក្នុងការរស់នៅបែបគន្លងថ្មី។ បេក្ខជនអ្នកចូលរួមត្រូវបានអញ្ជើញឱ្យស្វែងរកដំណោះស្រាយ ដែលនឹងកាត់បន្ថយភាពក្រីក្រ វិសមភាពយេនឌ័រ និងសេដ្ឋកិច្ច ភាពអត់ការងារធ្វើ និងកំណើនសេដ្ឋកិច្ចដែលនៅទ្រឹង។
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣ខែ ក្រុមទាំង៨ បានធ្វើការជាមួយអ្នកណែនាំ និងអ្នកបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍការបណ្តាក់ទុនសង្គមរបស់ពួកគេ។ ក្រុមទាំង ៨ បានបង្ហាញគំនិតផ្ដួចផ្ដើមរបស់ពួកគេនៅក្នុងការផ្សាយផ្ទាល់មួយនៅលើហ្វេសប៊ុក ដែលមានអ្នកចូលមើលជាង ៥ម៉ីន ៧ពាន់នាក់។
កញ្ញា ឈួរ សុច័ន្ទវិមល ប្រធានក្រុម Sugarpads បានឲ្យដឹងថា៖
កញ្ញា ណារ៉ា សុខេម៉ា គ្រូបង្គោល និងទីប្រឹក្សាកម្មវិធីនៅ Impact Hub ភ្នំពេញ បានមានប្រសាសន៍ថា៖
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
ក្រុមទាំង៨ នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីអតីតនិស្សិតរបស់ Impact Hub - Hub Entrepreneurs Club - ហើយនឹងបន្តទទួលបានការគាំទ្រដូចជា៖ កម្មវិធីណែនាំ ថ្នាក់បង្ហាត់បង្រៀន កន្លែងសិក្សានិងអនុវត្ត និងឱកាសចូលរួមក្នុងសហគមន៍ ដែលមានអ្នកច្នៃប្រឌិត និងអ្នកដឹកនាំឆ្លាតវៃ។
ក្រុមទាំង៨ ដែលបានចូលរួមកម្មវិធី៖
. SugarPads គឺជាបន្ទះសំឡីអនាម័យជួយដល់បរិស្ថាន ដែលត្រូវបានផលិតចេញពីសែលុយឡូសពី ធម្មជាតិ ក្នុងគោលបំណងជួយដោះស្រាយបញ្ហារលាកទ្វារមាសរបស់ស្រ្ តីនិងបង្កើននូវទំនុកចិត្តជូនសុភាពនារីជាពិសេសជួយកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិច។
· រុក្ខាលែប យកចិត្តទុកដាក់ចំពោះសុខភាព និងសម្រស់ដូច្នេះហើយយើងផ្តល់ជូននូវប្រេងធម្មជាតិសុទ្ធ១០០% សម្រាប់ផលិតផលទឹកអប់។
· រៀនបឋម គឺជាវេទិកាសិក្សាតាមអនឡាញសម្រាប់សិស្សថ្នាក់ទី ៤-៦ ដើម្បីរៀន ហើយផ្ដល់ភាពសប្បាយរីករាយផងដែរ។
· ម៉ាស្គីន (MaSkin) គឺជាស្ព្រេយសម្រាប់បាញ់កំចាត់បាក់តេរីនៅលើម៉ាស់ ហើយអាចកំចាត់ក្លិនមិនល្អ និងជួយទប់ស្កាត់ការកើតមុន រោលកន្ទួលរមាស់ផ្សេងៗ ពីការពាក់ម៉ាស់។
· MentalAid គឺជាវេទិកាសុវត្ថិភាព និងគួរជាទីទុកចិត្តមួយក្នុងការជួយ និងគាំទ្រមនុស្សពេញវ័យឱ្យមានសុខភាពផ្នែកផ្លូវចិត្តល្អ និងធ្វើឱ្យសុខុមាលភាពរបស់ពួកគេកាន់តែប្រសើរឡើង តាមរយៈការផ្ដល់ជាសេវាកម្មជួយខ្លួនឯងព្រមទាំងសេវាកម្មជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។
· លក់ដុំ គឺជាកម្មវិធីមួយដែលងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការបញ្ជាទិញផលិតផលគ្រឿងទេសគ្រប់ប្រភេទក្នុងចំនួនច្រើន ក្នុងតម្លៃសមរម្យ ដើម្បីប្រើប្រាស់ក្នុងផ្ទះផ្ទាល់ ឬលក់បន្ត។
· Tussana ផ្តល់នូវបទពិសោធន៍អនឡាញដ៏រំភើប និងថ្មីសម្រាប់មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង។
· InsightChopមានគោលបំណងផ្លាស់ប្តូរ និងផ្តល់តម្លៃសារជាថ្មីទៅដល់ចង្កឹះដែលបានប្រើប្រាស់រួច អោយក្លាយទៅជាវត្ថុធាតុដើមថ្មី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃដ៏មានតម្លៃ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី SmartSpark ជំនាន់ក្រោយ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart For Cambodia តាមរយៈ www.facebook.com/smartforcambodia។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។
ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា នៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១,០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នា ក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]