ចិន៖ ជាការពិតណាស់ បើនិយាយពីរូបសម្រស់ នៅ​ក្នុង​សិល្បៈ​កម្សាន្ត​ចិន អ្នក​និយម​លេង​អ៊ីនធឺណេត​ តែងតែគិតដល់ តារាស្រី Yang Mi ​ដែលបានមកជាមួយនឹងភាពស្រស់ស្អាត និងរូបរាងដ៏ទាក់ទាញជានិច្ច ខណៈពេលចូលរួមកម្មវិធី​ធំ​តូចជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះ នៅតែជៀសមិនផុតពីការលើកឡើងរបស់អ្នកទស្សនា ក៏ដូចជាបានធ្វើការប្រៀបធៀបសម្រស់ ទៅវិញទៅមក ​ជាមួយនឹងរូបភាពទាំងក្នុងនិងក្រៅស្ទូឌីយោ ផងដែរ។ ហើយកាលពីថ្មីៗនេះ មានទំព័រដ៏ល្បីមួយ ស្រាប់តែបានលាត​ត្រដាង​ ពីការ​ពិត​អំពី​ជើង របស់តារាស្រីរូបនេះ នៅពេលដែលបានពាក់ជើងកែងខ្ពស់ទៅហើយ ក៏នៅតែមិនអាចបិទបាំងពីចំណុចខ្សោយនៃសម្រស់បាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ការលើកឡើង ព្រមជាមួយនឹងការចែករំលែករូបថតរបស់ Yang Mi បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយនៅក្នុងនោះ Yang Mi បានបង្ហាញឲ្យឃើញជើងរាងកោង ដែលមានភាពខុសគ្នាទាំងស្រុងពីរូបថតដែលបានកែសម្រួល ដោយគ្មានស្នាមជាំអ្វីទាំងអស់ ហើយមនុស្សម្នាទាំងនោះ កាន់តែយក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ចំណុច​ខ្វះខាត​ជាក់​ស្តែង ​ពេល​ដែលនាងបានស្លៀក​សំពត់​ខ្លី​ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]