រាជធានីភ្នំពេញ៖ ពិតជាដំណឹងល្អ និងជាមោទនៈដែល ប្រទេសកម្ពុជាឈរនៅលំដាប់កំពូលតារាង ក្នុងចំណោមប្រទេសដែលមានអត្រាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ច្រើនជាងគេនៅតំបន់អាស៊ាន។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រអន្តរជាតិដែលមានឈ្មោះថា Our World in Data។
បើយោងតាមការចេញផ្សាយដោយ Our World in Data បានចុះផ្សាយនៅថ្ងៃអាទិត្យសប្តាហ៍នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាជាប្រទេសស្ថិតក្នុងចំណោមប្រទេសទាំង១០ ពោលគឺប្រទេសសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ( ASEAN ) ដែលមានអត្រាអ្នកទទួលចាក់វ៉ាក់សាំងរហូតដល់ ៨១% នៃចំនួនប្រជាជនសរុប ក្នុងនោះ៧៧% អ្នកដែលបានចាក់គ្រប់ដូស និង៤.១% ចាក់បានមួយដូស។ តាមរយៈតួលេខនេះកម្ពុជាគឺឈរលំដាប់កំពូលតារាង ក្នុងចំណោមប្រទេសដែលមានអត្រាអ្នកចាក់វ៉ាក់សាំងច្រើនជាងគេបំផុតមួយនៅតំបន់អាស៊ាន និងប្រទេសមហាអំណាចមួយចំនួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាតារាង នៃអត្រាប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ទៅតាមប្រទេសមួយចំនួន៖
១៖ កម្ពុជា ៨១%
២៖ សិង្ហបុរី ៨១%
៣៖ ព្រុយណេ ៧៩%
៤៖ ម៉ាឡេស៊ី ៧៧%
៥៖ ថៃ ៥៥%
៦៖ វៀតណាម ៥៣%
៧៖ ឡាវ ៤៣%
៨៖ ឥណ្ឌូនេស៊ី ៤១%
៩៖ ហ្វីលីពីន ២៥%
១០៖ មីយ៉ាន់ម៉ា ២០%
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]