ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គ្រួសារតារាចម្រៀងស្រីដ៏ល្បី អ្នកនាង សួស វីហ្សា និងស្វាមី លោក ថមមី បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមជាខ្លាំង ក្រោយអ្នកទាំងពីរបានឡាយលេងសើច តុបតែងខ្លួនជាស្រីធ្វើឲ្យមហាជនមិនតិចម៉ឺននាក់ទេបានចូលទស្សនា ថែមទាំងទទួលបានភាពរីករាយជាមួយនោះ។

មិនតែប៉ុណ្ណោះ ជីវិតគ្រួសារប្តីប្រពន្ធមួយគូនេះ អ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងជីវិតគូតារាប្រុសស្រីមួយគូនេះគ្រប់គ្នាតែម្ដង។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន អ្នកទាំងពីរក៏មានកូនស្រីម្នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ខ្លាំងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិច អ្នកនាង សួស វីហ្សា ក៏ដូចជា លោក ថមមី បានបង្ហោះរូបភាពពីរបីសន្លឹកបង្ហាញភាពផ្អែមល្ហែមទាំងព្រឹកតែម្ដង ដោយមានទាំងពាក្យពេចន៍ចេញពីបេះដូងបែបនេះថា៖ 

សួស វីហ្សា

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរដល់សួស វីហ្សា និងថមមី ដែលតាំងពីរៀបការមក តែងតែបង្ហាញពីរូបភាពស្វីតជាមួយគ្នាជានិច្ច ដែលនេះអាចបង្ហាញពីសុភមង្គល និងសេខក្តីសុខក្នុងគ្រួសារតារាមួយគូនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សួស វីហ្សានិងគ្រួសារ
សួស វីហ្សានិងគ្រួសារ
 សួស វីហ្សានិងគ្រួសារ
 សួស វីហ្សានិងស្វាមី
 សួស វីហ្សានិងស្វាមី
 សួស វីហ្សានិងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី