ខេត្តកោះកុង៖ យោងតាមប្រភពព័ត៌មានដែលទទួលបានពីគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បង្ក្រាបបានករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ០១ករណី នៅក្នុងចំណុចភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ០៦នាក់ប្រុស ក្នុងនោះមានជនជាតិថៃចំនួន ០២នាក់ ដកហូតវត្ថុតាងសរុបរួម ទូកធំ ០១គ្រឿង និងម្សៅក្រាមពណ៌សថ្លា ប្រមាណ ២៣០ គីឡូក្រាម ដាក់ក្នុងកេសចំនួន ១០កេស។
សូមរំលឹកផងដែលថា ក្រោយឃាត់ខ្លួនជនល្មើស និងចាប់បានគ្រឿងញៀនប្រមាណ ២៣០ គីឡូក្រាមរួចមក រដ្ឋបាលខេត្តកោះកុង ដែលមានតំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ជំទាវ មិថុនា ភូថង និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញនេះ ដោយបានពន្យល់ពីសកម្មភាពអន្តរាគមន៍ និងបង្រ្កាបករណីដ៏ធំមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]