ភ្នំពេញ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ កាលពីម្សិលមិញនេះ ដោយលោក ឌួង ឆាយ និងម្ដាយបានទៅឈរនៅមុខគេហដ្ឋានរបស់អតីតភរិយារបស់លោក រួមដំណើរទៅជាមួយនឹង អាជ្ញាធរខណ្ឌ តែបានត្រឹមតែឈរខាងក្រៅ ខណៈដែរ គេមិនអនុញ្ញាតិតិឲ្យចូលទៅខាងក្នុង។
យ៉ាងណាមិញ ដោយហេតុលោកធ្វើបែបនេះ បើតាមសម្តី លោក ឌួង ឆាយ គឺដោយសារមូលហេតុនឹករលឹកកូនៗពេក មិនបានជួមមុខជាយូរមកហើយ ដែលជាទឹកចិត្តឪពុក ចង់ជួបកូន តែត្រូវបានអតីតភរិយា មិនអនុញ្ញាតិ ឲ្យលោកជួបកូន ទើបបានបង្កការភ្ញាក់ផ្អើលបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រោយមានការភ្ញាក់ផ្អើល និងផ្ទុះពេញបណ្ដាញសង្គមរួចមក ស្រាប់តែអតីតភរិយាអ្នកនាង ដេត ម៉ាលីណា ក៏បានចេញបង្ហោះហេតុការណ៍ក៏ដូចជាឡាយបកស្រាយអំពីមូលហេតុជាច្រើនដែលនាំឲ្យអ្នកនាងមិនឲ្យ ឌួង ឆាយ បានជួបកូនៗមួយរយៈចុងក្រោយនេះ។
ប៉ុន្តែក្រោយបាន ឃើញអតីតបង្ហោះរៀបរាប់បកស្រាយជាច្រើរួចមក ស្រាប់តែ លោក ឌួង ឆាយ បានចេញមកបង្ហាញភស្តុតាងដូចជា វិក័យប័ត្រផ្ទេរប្រាក់ដកប្រាក់ជាច្រើនពីធនាគា ថែមទាំងមានសារស្បថស្បែបែបនេះទៀតថា៖
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]